ខេត្តបាត់ដំបង ៖ កំលាំងនៃស្នងការដ្ធាននគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨បានចុះប្រតិបត្តិការបង្រាបល្បែងអុិនធើណែតមួយកន្លែង ស្ថិតនៅផ្លូវលេខ២កន្លះ ក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះដឹកនាំកំលាំងបញ្ចាផ្ទាល់ដោយលោកឧត្តមសេនីយ៏ត្រីជេតវណ្ណីស្នងការរងព្រហ្មទណ្ឌកំរិតធ្ងន់ទទួលផែនកណ្តាលយុតិធម៌ ។ ក្នុងនោះកម្លាំងឃាត់ខ្លួនបានសិស្សសាលាចំនួន២១នាក់ទីតបាំងខាងលើនេះបានបើកលេងជាយូមកហើយមិចខ្លាចរអាពីកំលាំងសម្ថកិច្ចឡើយដោយមានការបង្រាបទើបនឹងថ្មី។
វត្ថុតាំង កំលាំងបានយកទៅរក្សារទុក្ខនៅស្នងការនគរបាលខេត្តដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ។ដោយឡែកសិស្សសាលា បានទទួលការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចអនុញ្ញាតឲ្យមកផ្ទះវិញ ៕ ប៊ុនថេត
...