ខេត្តសៀមរាប៖ រសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ កងអន្តរាគមន៍អនុសេនាធំនៃកម្លាំងអាវុធហត្ថខេត្តសៀមរាប បានបន្តហ្វឹកហ្វឺន ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ។
ជានិច្ចកាលនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែយកចិត្តទុកដាក់ពង្រឹងដល់អង្គភាពអាវុធហត្ថរាជធានី-ខេត្ត និងអង្គភាពអាវុធហត្ថចំណុះអោយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ មានភារកិច្ច ការពារប្រជាជន បម្រើប្រជាជន រក្សាសន្តិសុខសណ្តាប់ជូនប្រជាជន និងការពារជានិច្ចទៅលើរដ្ឋាភិបាលស្របច្បាប់៕
...
ដោយ៖ សុខ ខេមរា