អាជ្ញាធរខណ្ឌជ្រោយចង្វាចុះដកហូតសំភារះសំណង់ខុសច្បាប់សង់ចូលដីគម្រោងផ្លូវក្នុងតំបន់អភិវឌ្ឍជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ ​សំណង់ផ្ទះវីឡា​ធំមួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ៦ ​ក្នុង​ភូមិ​គៀនឃ្លាំង ​សង្កាត់ជ្រោយចង្វា​​ ខណ្ឌជ្រោយចង្វា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌជ្រោយចង្វាប្រើ​វិធាន​ការណ៍រ​ដ្ឋាបាល​​ចុះ​រុះ​រើដកហូតសំភារៈ ដោយ​អះអាង​ថា ​ជាសំណង់​អត់​ច្បាប់ ​និង​សង់​រំលោភ​ដី​គម្រោងផ្លូវ១០០ម៉ែត្រពីអ័ក្សផ្លូវជាតិ លេខ៦ របស់ទីក្រុងរណបជ្រោយចង្វា បន្ទាប់ពីជូនដំណឹងនិងចុះហាមឃាត់ជាច្រើនដងមិនស្តាប់ ។

ប្រតិបត្តិការចុះ​រុះរើសំណង់​នេះធ្វើឡើងនៅម៉ោងជាង​១០ព្រឹក​ថ្ងៃទី៨​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​ដោយ​អាជ្ញាធរ​បាន​ប្រើកម្លាំង​សណ្តាប់ធ្នាប់​និង​សមត្ថកិច្ច​ប្រមាណ​ជាង​២០​នាក់​រើអីវ៉ាន់​និង​របស់​របរ​មួយចំនួន​ដាក់​រថយន្ត​ដឹក​យក​ទៅរក្សាទុកបណ្តោះអាសន្ន​នៅសាលា​ខណ្ឌជ្រោយចង្វារ។

​សំណ​ង់​ដែល​អាជ្ញាធរ​ប្រើ​កម្លាំងរុះ​រើនោះមានទំហំ​១៧.៦ម៉ែត្រ គុណ​១៨ម៉ែត្រ​ប្រក់​ស័ង្កសី ​ដែល​គេស្គាល់​ថាម្ចាស់​ឈ្មោះ​អុឹង ជុងកេង​ ជាមន្ត្រីដ៏មានអំណាចម្នាក់ ។

​តាម​អាជ្ញាធរ​ខណ្ឌជ្រោយចង្វាបាន​អោយ​ដឹងថា ​ការ​រុះរើ​សំណង់​នេះ​ធ្វើ​ឡើង​តាម​លិខិត​ជូន​ដំណឹង ​របស់​សាលាខណ្ឌ​ជ្រោយចង្វា ​លេខ​៤២៥/​១៨ ស ជ ណ​ចុះថ្ងៃទី​៧​ខែ​មិថុនា ​ឆ្នាំ២០១៨​និងតាមការចុះធ្វើកំណត់ហេតុផ្អាកការសាងសង់កាលពីពេលថ្មីៗនេះរបស់អាជ្ញាធរខណ្ឌជ្រោយចង្វារ ​។​តាម​អាជ្ញាធ​រអោយ​ដឹង​ទៀត​ថា ​កន្លង​មក​អាជ្ញាធរ​បាន​អាជ្ញាធរ​ធ្វើការ​សម្រប​សម្រួល​ឱ្យផ្អាកការសាងសង់នៅលើដីនេះព្រោះដីនេះជាដី គម្រោងផ្លូវមួយខ្សែទៀតស្របផ្លូវជាតិលេខ៦ដែលមានបច្ចុប្បន្ន ​​ ព្រមទាំងចេញ​សេចក្កី​ជួន​ដំណឹង​អោយ​ម្ចាស់​រុះរើ​ដោយ​ខ្លួន​ឯង​ចំនួន​១​លើក​មក​ហើយ​តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែ​នាំ ​​រុះ​រើ​ដោយ​ខ្លួន​ឯង​នោះ​ទេ ​ដោយបន្តសាងសង់ដដែលទើប​អាជ្ញាធរ​ប្រើ​កម្លាំង​ចុះ​ម​ក​រុះ​រើ​តែ​ម្តង​​​។

អាជ្ញាធរបញ្ជាក់ទៀតថា លោកអុឹង ជុងកេងដែលជាម្ចាស់សំណង់នេះកាលពីឆ្នាំ២០១៧ក៏បានសាងសង់ឃ្លាំងមួយក្បែរគ្នានោះហើយក៏ប៉ះពាល់ដីគម្រោងផ្លូវ១០០ម៉ែត្រនោះដែរហើយអាជ្ញាធរហាមឃាត់មិនស្តាប់ដូចគ្នា ស្រាប់តែកាលពីពេលថ្មីៗនេះឃ្លាំងនោះស្ងាត់ៗបានលួចសាងសង់បន្ថែមទៀត ដោយមិនខ្លាចក្រែងអាជ្ញាធរឡើយ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print