ខេត្តរតនគិរី : ស្ត្រីម្នាក់ធ្វើអត្តឃាតចង.ករសម្លាប់ខ្លួនដោយសារកើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃព្យាបាលមិនជា ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចចំការស្វាយចន្ទីខាងក្រោយផ្ទះរបស់ខ្លួនប្រហែល៦០ម៉ែត្រ នៅក្នុងភូមិផាក់ណាម ឃុំកោះពាក់ស្រុកវើនសៃ ។
មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថាខណ:ជនរងគ្រោះបានបាត់ពីផ្ទះតាំងពីយប់ថ្ងៃទី៦ខែមិថុនាហើយត្រូវបានសាច់ញាតិខំដើររករហូតដល់ម៉ោង១យប់ថ្ងៃទី៨ទើបប្រទះឃើញចង.ករសម្លាប់ខ្លួនដោយយកខ្សែរអង្រឹងប្រវែង២ម៉ែត្រទៅចង.ករជាប់នឹងដើមស្វាយចន្ទីនៅក្រោយផ្ទះនោះតែម្តង ។
ប្រភពបន្តថាជនរងគ្រោះមានឈ្មោះ គឹត ស៊ុន អាយុ៤៤ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យនឹងធ្វើកោសល្យវិច័យលើសាកសពឃើញថាពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែនមិនមែនជារឿងអ្វីផ្សេងនោះទេ ហើយបានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ផងដែរ៕ ដោយៈជីវ័ន្ត