ភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខបានចុះពិនិត្យមើលគ្រឿងចក្រដើម្បីស្ថាបនាផ្លូវបេតុង១ខ្សេនៅខាងជើងសាលាខណ្ឌដែលរងការខូចខាតនាពេលកន្លងមកនោះតាមការសន្យារបស់ក្រុមហ៊ុនលាយបេតុង BST និងជាការស្នើរសុំពីអាជ្ញាធរខណ្ឌនាពេលកន្លងមក។
ការចុះពិិនិត្យផ្លូវនេះកាលពីថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ដោយមានការចូលរួមពីលោក ម៉ូវ ម៉ានិត អភិបាននៃគណះអភិបាលខណ្ឌសែនសុខ លោក ហោ វាសនា អភិបាលរងខណ្ឌ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង មន្ត្រីក្រោមឱវាទរួមនិងតំណាងក្រុមហ៊ុនលាយបេតុង BSTផងដែ។
សូមរំលឹកថាកាលពីរសៀលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះលោក ហោ វាសនា អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានដឹកនាំមន្ត្រីសាលាខណ្ឌនិងតំណាងក្រុមហ៊ុនលាយបេតុង BST បានចុះពិនិត្យនិងសិក្សាដើម្បីស្ថាបនាឡើងវិញដោយប្រើថវិការរបស់ក្រុមហ៊ុន។
លោក ហោ វាសនា អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានចុះពិនិត្យមើលផ្លូវបេតុងមួយខ្សែកំពង់តែរងការខូចខាតដោយកន្លែងនោះដើម្បីស្ថាបនាឡើងវិញក្នុងពេលឆាប់ៗនេះដើម្បីសំរួលដល់ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។
ផ្លូវបេតុងនេះមានទីតាំងស្ថិតនៅខាងជើងជាប់សាលាខណ្ឌ សែនសុខ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង។
លោក ហោ វាសនា អភិបាលរងខណ្ឌ បានអោយដឹងថាដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមបណ្តោយផ្លូវខាងលើទើបអាជ្ញាធរខណ្ឌសែនសុខក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត បានបញ្ជាឲ្យលោកដឹកនាំមន្ត្រីសាលាខណ្ឌនិងតំណាងក្រុមហ៊ុនលាយបេតុងចុះមកពិិនិត្យនិងគ្រោងស្ថាបនានៅសប្តាហ៍ក្រោយនេះដែលមានទទឹង៦ម៉ែត្រគុណនិងបបណ្តោយ១០០ម៉ែត្រក្រាលឆ្អឹងដែកនិងចាក់បេតុងតាមការស្នើសុំរបស់អាជ្ញាធរខណ្ឌសែនសុខ៕ ដោយ៖ តុង សីហា