ចុមអ្នកថតវីដេអូសោះ «តឺនុយឯកសណ្ឋាន​អ-ហក្លែងក្លាយ​» បង្ហោះ​តាម​បណ្ដាញ​ហ្វេសប៊ុកនិង​ឡាយ​ផ្ទាល់គំរាមទារលុយដែលគេជំពាក់ ចុងក្រោយជាប់អន្ទាក់អ-ហ…កុំចេះតែហ៊ានអោយសោះ…..!

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថបាន ឃាត់ខ្លួនបុរស​វ័យ៣៤ឆ្នាំ​ម្នាក់ ដែលមាន​មុខរបរ​អ្នកជា​ថត​វីដេអូ​តាម​ពិធីមង្គលការ បាន​ប្រើ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ក្លែងក្លាយ ដើម្បីគំរាមទារលុយពីកូនបំណុល រួចបញ្ជូន ទៅ​ ​សួរនាំ​នៅបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសនា​រសៀល ថ្ងៃ ព្រហស្បត៍ ៩ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ។

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ជនសង្ស័យ​រូបនេះ ឈ្មោះ ថា វណ្ណា អាយុ៣៤ឆ្នាំ រស់នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល ដែលមាន​គណនី Facebook ឈ្មោះ «ព្រះអាទិត្យ​បំបែក​ភ្នំ»។បុគ្គល​រូបនេះ បាន​ទៅ​ទិញ​សម្លៀកបំពាក់កងរាជ​អាវុធហត្ថ​នៅ​ផ្សារ​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​យកមក​ស្លៀកពាក់​បង្ហោះ​លើ Facebook និង​បាន​យក​អាវ​កងរាជអាវុធហត្ថ ទៅ​បំពាក់​ពីក្រោយ​ខ្នង ពេល​ខ្លួន​កំពុង​ឡាយ​វីដេអូ ដើម្បី​ទារប្រាក់​ពី​អ្នក​ជំពាក់លុយក្នុង គោលបំណង​ឲ្យ​គេ​ខ្លាចអំណាចតបស់ខ្លួន។

ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ បើក​ការស្រាវជ្រាវ​ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​ជន​ម្នាក់នេះ។ នៅ​ទីបំផុត​ជនសង្ស័យ ក៏ត្រូវ​បាន​រកឃើញ ហើយ​ធ្វើការ​នាំខ្លួន​មក​សួរចម្លើយ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​បាន​សារភាពថា ហេតុតែ​ខ្លួន​ធ្វើ​ដូច្នេះ ដោយសារតែ​មានចិត្ត​ចង់​តាំងពី​តូច ចង់​ក្លាយជា​មន្ដ្រី​កម្លាំងកងរាជអាវុធហត្ថ ប៉ុន្ដែ​មិនដឹង​ចូល​ធ្វើតាម​ច្រក​ណា។ យ៉ាងណាក៏ដោយ ក្រោយ​បញ្ចប់​ការសួរនាំ និង​អប់រំ​រួចមកជនសង្ស័យរូបនេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ និងសន្យាមិនឲ្យធ្វើបែបនេះជាលើកទី២ឡើយ ៕ 

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print