ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ លោក ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៤ភូមិ មាន៥៤៣គ្រួសារ និងមានប្រជាពលរដ្ឋសរុបចំនួន១,៤១៦នាក់ គឺភូមិត្រពាំងត្រាច ភូមិសេរីសុខា ភូមិក្ដាន់រយ និងភូមិ ដំណាក់អំពិល ស្ថិតក្នុងវត្តដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកបានជម្រុញលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងសូមកុំជឿការ ញ៉ុះញង់ និងចាញ់បោកពីសំណាក់ជនអគតិមួយចំនួន ។
នាឱកាសដែរលោកបានយកអំព្លីចំនួន៤គ្រឿង ចែកជូនមេភូមិទាំង៤ ក្នុង១ភូមិទទួលបាន១គ្រឿងសម្រាប់ប្រើប្រាស់រួមក្នុងភូមិ ជូនសារ៉ុងមេគ្រួសារម្នាក់ ១ និងជូនថវិកាប្រជាពលរដ្ឋ ទាំង១,៤១៦នាក់ ម្នាក់ៗ ទទួលបានថវិកាចំនួន១០,០០០រៀល។ ព្រមជាមួយគ្នានោះឯកឧត្ដម បានចំណាយថវិការផ្ទាល់ ចំនួន ២០០,០០០រៀល ជូនគ្រួសាកម្មកររោងចក្រដែលត្រូវចោលួចប្រាក់អស់ ជូនថវិកា១០០,០០០រៀល ឲ្យគ្រួសារទីទាល់ក្រមួយគ្រួសារនិងថវិកា ១០០,០០០រៀល ឲ្យគ្រួសារដែលប្តីទទួលគ្រោះថ្នាក់ចរាចរណ៍របួសដៃ៕
ដោយ៖ ស រស្មី