លោក​ ឃួង ស្រេង៖ ប្រជាពលរដ្ឋ​រស់នៅ​ជាមួយ​ផ្នូរ​កប់ខ្មោច​១០០​គ្រួសារ​បើសិនជា​ស្ម័គ្រចិត្ត​ចេញ​នឹង​ទទួលបាន​ផ្ទះថ្ម​១​ខ្នង ក្នុង​មួយ​គ្រួសារ​នៅ​សហគមន៏ភូមិ​អណ្តូង

ចែករំលែក៖

ភ្នំពេញ​ ​៖ ក្នុង​ពិធី​សំណេះសំណាល​និង​ចែក​អំណោយ​ជូន​
​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជាមួយ​ផ្នូរ​កប់ខ្មោច​១០០​គ្រួសារ នៅ​សហគមន៏ ​ស្មសា​ន្ត ដែលមាន​ទីតាំង​ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១០​ឧសភា​២០១៨​នេះ លោក​ឃួ​ង ស្រេង​អភិបាល នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រគល់​ផ្ទះថ្ម​១​ខ្នង ក្នុង​មួយ​គ្រួសារ​នៅ​សហគមន​៏អណ្តូង បើសិនជា​បងប្អូន​ស្ម័ក្រចិត្ត​ទទួលយក​។​ ​តែ​មិន​បង្ខិតបង្ខំ​នោះទេ ហើយ​បើតាម​ប្រជាពលរដ្ឋ​ពួកគាត់​ពិតជា​ចង់បាន​ផ្ទះ​នៅ​តំបន់​នោះ ដោយ​ពួកគាត់​អះអាងថា នៅ​ថ្ងៃ​ច័ន្ទ​នេះ​ពួកគាត់​នឹង​ឯកភាព​ឡើង​ជិះ​រថយន្តក្រុង​២​គ្រឿង​ទៅផ្ទះ​នៅ​សហគមន៍​ខាងលើ​។​

លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ក្នុងឱកាស​នោះបាន​ឲ្យ​ដឹងថា៖ ទីតាំង​ផ្នូរ​កប់​សព ដែល​កំពុងមាន​ប្រជាពលរដ្ឋ​រស់នៅ​នេះ គឺជា​ទីតាំង​កប់​សព ហើយ​មួយផ្នែក​ទៀត​ក៏មាន​អាគារ​សាលប្រជុំ​របស់​ឃុំ​ច្បារអំពៅ​២​ផងដែរ​។​​លោក​បាន​បន្តថា ក្នុងអំឡុង​ឆ្នាំ​១៩៩០ ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តំបន់​ជាប់មាត់​ច្រាំង​ទន្លេបាសាក់ បា​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា ទីតាំង​ផ្នូរ​កប់​សព ដែល​កំពុងមាន​ប្រជាពលរដ្ឋ​រស់នៅ​នេះ គឺជា​ទីតាំង​កប់​សព ហើយ​មួយផ្នែក​ទៀត​ក៏មាន​អាគារ​សាលប្រជុំ​របស់​ឃុំ​ច្បារអំពៅ​២​ផងដែរ​។

លោក​បាន​បន្តថា៖ ក្នុងអំឡុង​ឆ្នាំ​១៩៩០ ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តំបន់​ជាប់មាត់​ច្រាំង​ទន្លេបាសាក់ បាន​រង​នូវ​ការបាក់​ច្រាំង និង​ផ្ទះសម្បែង ដោយ​ខ្វះ​លំនៅដ្ឋាន​រស់ នៅ ប្រជាពលរដ្ឋ​ទាំងនេះ​ក៏​បានមក​ស្នាក់​នៅលើ​តំបន់​ផ្នូរ​កប់​សព​នេះ និង​មួយចំនួន​ទៅ​ស្នាក់​នៅលើ​អាគារ​សាលប្រជុំ​ឃុំ​រហូតមកដល់​បច្ចុប្បន្ន ​៕​ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print