ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលនិងចែកអំណោយជូន
បងប្អូនប្រជាពលរដ្ឋរស់នៅជាមួយផ្នូរកប់ខ្មោច១០០គ្រួសារ នៅសហគមន៏ ស្មសាន្ត ដែលមានទីតាំងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១០ឧសភា២០១៨នេះ លោកឃួង ស្រេងអភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់ផ្ទះថ្ម១ខ្នង ក្នុងមួយគ្រួសារនៅសហគមន៏អណ្តូង បើសិនជាបងប្អូនស្ម័ក្រចិត្តទទួលយក។ តែមិនបង្ខិតបង្ខំនោះទេ ហើយបើតាមប្រជាពលរដ្ឋពួកគាត់ពិតជាចង់បានផ្ទះនៅតំបន់នោះ ដោយពួកគាត់អះអាងថា នៅថ្ងៃច័ន្ទនេះពួកគាត់នឹងឯកភាពឡើងជិះរថយន្តក្រុង២គ្រឿងទៅផ្ទះនៅសហគមន៍ខាងលើ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងឱកាសនោះបានឲ្យដឹងថា៖ ទីតាំងផ្នូរកប់សព ដែលកំពុងមានប្រជាពលរដ្ឋរស់នៅនេះ គឺជាទីតាំងកប់សព ហើយមួយផ្នែកទៀតក៏មានអាគារសាលប្រជុំរបស់ឃុំច្បារអំពៅ២ផងដែរ។លោកបានបន្តថា ក្នុងអំឡុងឆ្នាំ១៩៩០ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ជាប់មាត់ច្រាំងទន្លេបាសាក់ បាលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ទីតាំងផ្នូរកប់សព ដែលកំពុងមានប្រជាពលរដ្ឋរស់នៅនេះ គឺជាទីតាំងកប់សព ហើយមួយផ្នែកទៀតក៏មានអាគារសាលប្រជុំរបស់ឃុំច្បារអំពៅ២ផងដែរ។
លោកបានបន្តថា៖ ក្នុងអំឡុងឆ្នាំ១៩៩០ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ជាប់មាត់ច្រាំងទន្លេបាសាក់ បានរងនូវការបាក់ច្រាំង និងផ្ទះសម្បែង ដោយខ្វះលំនៅដ្ឋានរស់ នៅ ប្រជាពលរដ្ឋទាំងនេះក៏បានមកស្នាក់នៅលើតំបន់ផ្នូរកប់សពនេះ និងមួយចំនួនទៅស្នាក់នៅលើអាគារសាលប្រជុំឃុំរហូតមកដល់បច្ចុប្បន្ន ៕ ដោយ៖ សំរិត