ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍នាចុងសប្តាហ៍នេះថា៖ យើងចងចាំលេខរៀងទី២០ គឺជាលេខធំ ជាងគេទាំងអស់ (ឈ្នះគេ) ហើយស្រួលចំណាំ, ស្រួលគិត, និងស្រួលគូស និងសូមបងបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនដែលស្រឡាញ់សុខសន្តិភាពគឺកំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតដែលនឹងមកដល់នៅថ្ងៃអាទិត្យ ទី ២៩ ខែ កក្កដា ២០១៨ ខាងមុខនេះ!
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា៖ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ គឺជាលេខធំ ជាងគេទាំងអស់ (ឈ្នះគេ) ហើយស្រួលចំណាំ, ស្រួលគិត, និងស្រួលគូស។ លេខរៀងទី២០ នេះក៏ជាលេខតំណាងអោយខួបលើកទី២០ នៃសន្តិភាពពេញលេញដែលកម្ពុជាបានទទួលក្រោមនយោបាយឈ្នះ-ឈ្នះ (១៩៩៨-២០១៨)។ លេខរៀងទី ២០ គឺពិតជាបង្ហាញនូវលាភជ័យនៃឆន្ទះពិតប្រាកដជាប្រវត្តិសាស្រ្តរបស់ប្រជាពលរដ្ឋដែលបានជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍជាធំសម្រាប់ប្រទេសជាតិយើងទាំងមូល។
សម្តេចបន្តថា៖ យើងចងចាំលេខរៀងទី២០ ហើយចូលរួមបោះឆ្នោតជូន “គណបក្សប្រជាជន” ដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ ទាំងអស់គ្នា!
សម្តេចក៏បានជូនពរបងប្អូនជនរួមជនរួមជាតិ និងកូនក្មួយយុវជនសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះ៕
ដោយ៖ សុខ ខេមរា