«កាលវិភាគនៃជំនួបរវាងលោកត្រាំនិងគីមជុងអ៊ុន»

ចែករំលែក៖

សេតវិមានបានប្រកាសឲ្យដឹងថា ប្រធានាធិបតីដូណាលត្រាំនិងមេដឹកនាំគីមជុងអ៊ុន នៅព្រឹកថ្ងៃទី​១២នេះ និងជួបពិភាក្សាគ្នារយះពេល​៤៥នាទី។

តាមកាលវិភាគដែល សេតវិមានបានផ្តល់ឲ្យ លោក ត្រាំ និងជួប គីមជុងអ៊ុន នៅវេលាម៉ោង ៩និង ១៥នាទី ព្រឹកថ្ងៃទី​១២ខែមិថុនានេះ នៅសណ្ឋាគា Capella ​ក្រោយមកនិងជំនួបពិភាក្សា ទ្វេភាគី បើកទូលាយ នៅវេលាម៉ោង ១០ ។បន្ទាប់មកគឺមេដឹកនាំនិងគណះប្រតិភូប្រទេសទាំងពីរ​ ពិសារអាហាថ្ងៃត្រង់នៅវេលាម៉ោង​១១និង​៣០នាទី។

ជំនួបពិភាក្សាបើកទូលាយ គឺមានការចូលរួមពី រដ្ឋមន្ត្រីការបរទេស អាមេរិក លោក​ Mike Pompeo ,ប្រធានការិយាល័យសេតវិមាន លោក​ John Kelly ​ទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ,​លេខាព័ត៌មានសេតវិមានលោកស្រី​Sarah Sanders   ,ឧបការី អាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង  លោក​ Sung Y Kim និង អគ្គនាយកសន្តិសុខទទួលបន្ទុកអាស៊ី​លោក​ Matt Pottinger ​ចូលរួមនៅក្នុងកិច្ចប្រជុំ ផងដែរ។

ប្រធានាធិបតីអាមេរិកនិងជួបពិភាក្សាជាមួយអ្នកសារព័ត៌មាន នៅវេលាម៉ោង​១៦ ហើយនឹងចាកចេញពីសណ្ឋាគា Capella នៅវេលាម៉ោង ១៨និង​៣០នាទី​។ រួចឡើងយន្តហោះ​ Air force One នៅវេលាម៉ោង​១៩ តែម្តង។

ជំនួបពិភាក្សារវាងមេដឹកនាំទាំងពីរ ធ្វើឡើងលឿនជាងការរំពឹងទុក ។ ចំណែកមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន​ក៏នឹងចាកចេញពី សឹង្ហបុរីនៅរសៀលថ្ងៃនេះផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print