សេតវិមានបានប្រកាសឲ្យដឹងថា ប្រធានាធិបតីដូណាលត្រាំនិងមេដឹកនាំគីមជុងអ៊ុន នៅព្រឹកថ្ងៃទី១២នេះ និងជួបពិភាក្សាគ្នារយះពេល៤៥នាទី។
តាមកាលវិភាគដែល សេតវិមានបានផ្តល់ឲ្យ លោក ត្រាំ និងជួប គីមជុងអ៊ុន នៅវេលាម៉ោង ៩និង ១៥នាទី ព្រឹកថ្ងៃទី១២ខែមិថុនានេះ នៅសណ្ឋាគា Capella ក្រោយមកនិងជំនួបពិភាក្សា ទ្វេភាគី បើកទូលាយ នៅវេលាម៉ោង ១០ ។បន្ទាប់មកគឺមេដឹកនាំនិងគណះប្រតិភូប្រទេសទាំងពីរ ពិសារអាហាថ្ងៃត្រង់នៅវេលាម៉ោង១១និង៣០នាទី។
ជំនួបពិភាក្សាបើកទូលាយ គឺមានការចូលរួមពី រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo ,ប្រធានការិយាល័យសេតវិមាន លោក John Kelly ទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ,លេខាព័ត៌មានសេតវិមានលោកស្រីSarah Sanders ,ឧបការី អាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Sung Y Kim និង អគ្គនាយកសន្តិសុខទទួលបន្ទុកអាស៊ីលោក Matt Pottinger ចូលរួមនៅក្នុងកិច្ចប្រជុំ ផងដែរ។
ប្រធានាធិបតីអាមេរិកនិងជួបពិភាក្សាជាមួយអ្នកសារព័ត៌មាន នៅវេលាម៉ោង១៦ ហើយនឹងចាកចេញពីសណ្ឋាគា Capella នៅវេលាម៉ោង ១៨និង៣០នាទី។ រួចឡើងយន្តហោះ Air force One នៅវេលាម៉ោង១៩ តែម្តង។
ជំនួបពិភាក្សារវាងមេដឹកនាំទាំងពីរ ធ្វើឡើងលឿនជាងការរំពឹងទុក ។ ចំណែកមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនក៏នឹងចាកចេញពី សឹង្ហបុរីនៅរសៀលថ្ងៃនេះផងដែរ៕
ដោយ៖ មែវ សាធី