ខេត្តកោះកុង ៖ “សេចក្តីរាយការណ៍បានអោយដឹងថា កាលពីយប់វេលាម៉ោង៨ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តធុនតូច បុកគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនរិទ្ធិមុនី ក្នុងទិសដៅបញ្ច្រាសគ្នា នៅលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ *១០៥-១០៦* ស្ថិតនៅចំណុចវាលឆ្កែស្ងាប ស្ថិតក្នុងភូមិ សាស្ត្រ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។
សាក្សីបានអោយដឹងថា រថយន្តធុនតូចម៉ាកតូយ៉ូតា តាកូម៉ា ១បាំងកន្លះ ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ2Q-5670 ទិសដៅកោះកុង-ភ្នំពេញ បណ្តាលអោយអ្នកបើក ស្លាប់នៅពេលដឹកសង្គ្រោះមកមណ្ឌលសុខភាព ចំណែករថយន្តបានរងការខូចខាតធ្ងន់ធ្ងរ។
ដោយឡែករថយន្តក្រុងរិទ្ធមុនី ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 3B-4084 ទិសដៅភ្នំពេញ-កោះកុង ។ ក្រោយកើតហេតុ ទាំងអ្នកបើកបរ និងអ្នករួមដំណើរបាន រត់គេចខ្លួនអស់ ។
ករណីខាងលើនេះ ជនរងគ្រោះបានស្លាប់ នៅពេលដឹកមក សង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងរូង និងធ្វើការផ្តល់ដំណឹងជូនទៅក្រុមគ្គ្រួសារជន រងគ្រោះទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ នគរដ្រេហ្គន