លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិឈើនាង ភូមិស្វាយលិច និងភូមិស្វាយកើត សរុបចំនួន១២០០នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិឈើនាង ភូមិស្វាយលិច និងភូមិស្វាយកើត សរុបចំនួន១២០០នាក់ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

 ក្នុងកម្មវិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំគោកត្រប់ ត្រូវត្រៀមឯកសារសម្រាប់ការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណព័ត៌មានដែលផ្តល់ដោយគ.ជ.ប និងលិខិតពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរ លោកបាននាំយកថវិកាចែកជូនប្រជាពលរដ្ឋចំនួន១២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១មឺុនរៀល និងចែកថវិកាជូនចាស់ជរាចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបាន១០០.០០០រៀល ដែលចំណាយអស់ថវិកាចំនួន១៣.០០០.០០០ រៀល៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print