រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនរិទ្ធិមុនី​ បុកគ្នាជាមួយ​រថយន្ត​តាកូម៉ា​ ស្លាប់ម្នាក់នៅចន្លោះគីឡូម៉ែត្រ *១០៥-១០៦*

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ “សេចក្តី​រាយការណ៍​បានអោយដឹងថា​ កាល​ពីយប់វេលាម៉ោង៨​ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តធុនតូច​ បុកគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនរិទ្ធិមុនី​ ក្នុងទិស​ដៅ​បញ្ច្រាសគ្នា​ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ *១០៥-១០៦* ស្ថិតនៅចំណុចវាលឆ្កែស្ងាប ស្ថិតក្នុងភូមិ​ សាស្ត្រ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។

សាក្សី​បានអោយដឹងថា​ រថយន្តធុនតូចម៉ាកតូយ៉ូតា តាកូម៉ា​ ១បាំងកន្លះ ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ​2Q-​5670​ ទិសដៅកោះកុង-ភ្នំពេញ​ បណ្តាល​អោយ​អ្នកបើក​ ស្លាប់​នៅ​ពេលដឹកសង្គ្រោះមកមណ្ឌលសុខភាព​ ចំណែក​រថយន្ត​បានរងការខូចខាតធ្ងន់ធ្ងរ​។

ដោយឡែករថយន្តក្រុងរិទ្ធមុនី ពណ៌ឈាមជ្រូក​ពាក់ស្លាក​លេខភ្នំពេញ 3B-4084 ទិសដៅភ្នំពេញ-កោះកុង ។ ក្រោយ​កើត​ហេតុ​ ទាំងអ្នកបើកបរ និងអ្នករួមដំណើរបាន​ រត់គេចខ្លួនអស់ ។​

ករណីខាងលើនេះ ជនរងគ្រោះបានស្លាប់ នៅពេលដឹកមក​ សង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងរូង និងធ្វើការផ្តល់ដំណឹងជូនទៅក្រុមគ្គ្រួសារជន​ រងគ្រោះទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី​៕​ នគរ​ដ្រេហ្គន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print