លោក សុខ ឥសាន បើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន០៣

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទីពុធ ១កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ មានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព លោក សុខ ឥសាន ប្រធានក្រុម ដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុម និងសមាជិកក្រុម ដើម្បីពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន០៣គឺ ៖

១-សេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ។

២-សេចក្ដីច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៨៧ ចំណងជើងចំណុច «គ» ផ្នែកទី៣ នៃ ជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និង មាត្រា១២២ នៃច្បាប់ស្ដីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ។

៣-សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្ដីពីស្ដង់ដាកម្ពុជា ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ និងចាត់តាំងតំណាងក្រុមឡើងមាន យោបល់ក្នុងសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅសាលប្រជុំគណៈកម្មការទី៤ អគារ D1 ព្រឹទ្ធសភា ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print