លុចសុីសRX330 បួងចង្កូតឡើងឃឿនសួនទ្រូងផ្លូវ និងហោះបុកបង្គោលភ្លើងស្លាកប៉ាណូបាក់រាបដល់ដីមួយដើមឯរថយន្តក្រឡាប់​ជាច្រើនត្រឡប់

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយបង្កឡើងដោយរថយន្តពីគ្រឿងបើកវ៉ាជែងគ្នាបណ្តាលរថយន្តមួយគ្រឿងទៀតរេចង្កូតទៅបុកបង្គូល ស្លាកប៉ាណូរលើងទាំគល់បាក់រាបដល់ដី រីឯរថយន្តបង្កបានក្រឡប់ជាច្រើនត្រឡប់ម្ចាស់រងបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២-៣០នាទីយប់រំលងអាធ្រាត្រឈានថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងចូលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខផ្ទះសំណាក់ហេងមហាសាលតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៏មានពីកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តពីគ្រឿងមួយគ្រឿងម៉ាកព្រូស
ពណ៍ក្រហមជាតាក់សុីម៉េែត្រ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកលុចសុីសRX-៣៣០ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-6779បើកបរដោយបុរសម្នាក់បើក ស្របទិសដៅគ្នាពីត្បូងទៅជើង បានបើកវ៉ាជែងគ្នាក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តតាក់សុីម៉ែត្របានបើកវ៉ាងទៅខាងមុខផុត រួចក៏យកគូទរថយន្តមកខោករថយន្តលុចសុីសបណ្តាលរថយន្តលុចសុីសរេចង្កូតមកខាងឆ្វេងដៃឡើងលើសួនចែកទ្រូវផ្លូវរួចបន្តទៅបុកបង្គូលស្លាកប៉ាណូរលើងទាំងគល់និងបាក់រាបដល់ដីចំណែកបង្កក្រឡាប់ពីបីត្រឡប់ម្ចាស់រងរបួសធ្ងន់បានរងចាំសាច់ញាត្តិមកទទួលយកទៅសង្គ្រោះដោយខ្លួនឯង។​រីឯរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។ ចំណែករថយន្តតាក់សុីម៉ែត្របានបន្តដំណើរទៅមុខទៀតបាត់ស្រោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print