រថយន្តសាំយ៉ុងបើកបុកគ្នាជាមួយរថយន្តស៊ីលីកា បណ្តាលឲ្យរងការខូចខាតទាំងពីរគ្រឿងយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ មានរថយន្ត២គ្រឿងបានធ្វើដំណើរបញ្ជ្រាស់ទិសដៅគ្នា បណ្តាលឲ្យរថយន្តសាំយ៉ុងរ៉េចង្កូតទៅបុករថយន្តស៊ីលីកា រងការខូចខាតរថយន្តទាំង២យ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៣និង០០នាទីទាភ្លឺ ថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកស៊ីលីកាពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2O-4579បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦៩ ទិសដៅពីជើងទៅត្បូង ស្រាប់តែដល់ចំណុចកើតហេតុមានរថយន្តម៉ាកសាំយ៉ុងពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AD-6649 បើកបរដោយបុរសម្នាក់ និងទិសដៅពីត្បូងទៅជើង បញ្រ្ជាស់ទិសដៅគ្នាក្នុងល្បឿនលឿនប្រហែលគ្នា ហើយក៏រថយន្តសាំយ៉ុងរ៉េចង្កូតទៅបុករថយន្តស៊ីលីកាចំប្រឆិតពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ។ ហើយសសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងចចារគ្នាមួយសន្ទុះធំហើយភាគីខាងរថយន្តសាំយ៉ុងព្រមសងសំណងទៅភាគីរថយន្តស៊ីលីកាចំនួន២២០០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print