ខេត្តពោធិ៍សាត់៖ កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់នៅសម័យកាលសង្រ្គៀមដ៍រុាំរ៉ៃនៅប្រទេសកម្ពុជា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋបាល មន្រ្តីជំនាញកម្ចាត់គ្រាប់រំសេវ ចុះសហការជាមួយប្រជាពលរដ្ឋប្រមូលបានជាបន្តបន្ទាប់ចំនួន ៧២គ្រាប់។
ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃព្រហស្សត្តិ៍ ២កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ភូមិទួលម្កាក់ និងភូមិឡប្រាក់ ឃុំអន្លង់ត្នោត និងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់នូវសម័យកាលសង្រ្គៀមដ៍រុាំរ៉ៃនៅប្រទេសកម្ពុជា ដែលកម្លាំង និងប្រជាពលរដ្ឋបានសហការគ្នាប្រមូលបានតាមបណ្ដាភូមិឃុំនានាខាងលើមានច្រើនប្រភេទ។
លោក អធិការនគរបាលបន្តទៀតថា ទន្ទឹមនោះដែរ! អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រោះវាអាចបង្កឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនគ្រាប់ពេលវេលា ហើយប្រសិនបើជួបប្រទះឃើញត្រូវផ្តល់ពត៌មានជាបន្ទាន់ ដើម្បីសមត្ថកិច្ចសហការជាមួយមន្រ្តីជំនាញ ចុះទៅប្រមូលដើម្បីបញ្ជៀសបាននូវការគ្រោះថ្នាក់នេះ ហើយកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់ដែលយើងប្រមូលបានយើងបានប្រគល់ឲ្យមន្រ្តីជំនាញផ្នែកគ្រាប់រំសេវ(ហែលឡូត្រាស)ដើម្បីចាត់ការតាមបច្ចេកទេស៕ ដោយ បឹុម ពិន