តុលាការ​សម្រេច​ផ្តន្ទាទោស​នគរបាល​ម្នាក់​បាញ់គេស្លាប់ក្នុងហាងខារ៉ាអូខេដាក់គុក​១០​ឆ្នាំ​

ចែករំលែក៖

​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ សុក្រ ៣ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨​សាលាដំបូង​រាជធានី​ភ្នំពេញ បាន ប្រកាស​សាលក្រម​សម្រេច ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ សាន បូរី អាយុ​៣៧​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នាក់នៅ​នៅ ផ្ទះ​លេខ​៣១២ ផ្លូវ​លេខ​៤៤C ភូមិ ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ដាក់ពន្ធនាគារ​១០​ឆ្នាំ ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ រយៈពេល​៧​ឆ្នាំ ។​

​តុលាការ​បានចោទប្រកាន់​ជន​ត្រូវ​ចោទ​ពីបទ «​ឃាតកម្ម​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ហាង​ផឹកស៊ី​គ្មាន​យីហោ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​១១ ភូមិ​ទ្រា សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

សូនរំលឹកថា នៅ​មុនពេល​កើតហេតុ ជនជាប់ចោទ​និង​មិត្តភក្តិ បាន​ដើរ​ចូលទៅ​ផឹកស៊ី​ក្នុង​ហាង​គ្មាន​យីហោ ក្បែរ​ផ្ទះ​។​ក្រោយពី​ផឹកស៊ី បាន​មួយសន្ទុះ ក៏​ច្រៀង​ខារ៉ាអូខេ ស្រាប់តែ​ជនរងគ្រោះ ឈ្មោះ ជ័យ ប៊ុនថន និង​បក្ខពួក​២​នាក់​ទៀត ដែល​កំពុង​ផឹកស៊ី​នៅក្បែរ​គ្នា ច្រៀង​តាម​បទ​ខ្លួន​ច្រៀង​រហូត ហើយ​ក្រុម​ជនរងគ្រោះ បាន​ឌឺដង ឲ្យ​ថា គ្រាន់តែ មក​ផឹកស៊ី​សោះ យក​កាំភ្លើង​មក​ដែរ អា​ប៉ូលីស​មាន់ស្ងោរ និង​បាន​ឲ្យ​ក្ត​ខ្លួន​ថែម​ទៀតផង​។​

​ដោយ​សារក្រុម​ជនរងគ្រោះ និយាយ​ឌឺដង​ដដែលៗ ជនជាប់ចោទ​ក៏​តមាត់ វិញ​រហូត ផ្ទុះ​ហិង្សា​ដាក់គ្នា ក្រុម​ជនរងគ្រោះ​បាន​ព្យាយាម​ដណ្តើមយក​កាំភ្លើង​តែ ជនជាប់ចោទ បាន​បាញ់​ស្លាប់​ម្នាក់​ឈ្មោះ ជ័យ ប៊ុនថន មុខរបរ​សន្តិសុខ​ផ្សារ​ស្ទឹងមានជ័យ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ហើយក្រោយមកសមត្ថកិច្ចទៅដល់ចាប់ខ្លួនបានតែម្តង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print