បាញ់ប្រហារទៀតហើយៗ នៅអាមេរិក ស្លាប់និងរបួស ២២នាក់

ចែករំលែក៖

ជនដៃដល់បាញ់ប្រហារនៅ រដ្ឋញ៉ូវ​ ជឺស៊ី អាមេរិក ត្រូវបានប៉ូលិសបាញ់សម្លាប់ ។ កម្លាំងសន្តិសុខនៅក្នុងតំបន់បានបញ្ចាក់ថា ហេតុការបាញ់ប្រហារខាងលើមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។

សារព័ត៌មានCNN ​បានផ្សាយថា មានមនុស្ស ២២នាក់ រងរបួស ក្នុងនោះមានកុមារអាយុ​១៣ឆ្នាំ ម្នាក់ នៅក្នុងហេតុការបាញ់ប្រហារនៅទីក្រុង  Trenton ​ក្នុងរដ្ឋ​ New Jersey កាលពីថ្ងៃទី​១៧ខែមិថុនា ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង ២និង​៤៥នាទីព្រឹក។

ជនដៃដល់ ឈ្មោះ​ Tahiji Wells ​អាយុ​៣៣ឆ្នាំ​បានស្លាប់​នៅកន្លែងកើតហេតុ ដោយការបាញ់ប្រហារពីកម្លាំងប៉ូលិស ។ ជនដៃដល់ទើបតែចេញពីគុក ពីបទសម្លាប់មនុស្ស ។ ប៉ូលិសក៏បានចាប់​ជនទីពីរ​ឈ្មោះ​ Amir Armstrong ​អាយុ ២៣ឆ្នាំ ដែលបានប្រើប្រាសស់អាវុធខុសច្បាប់។

ជនរង្គ្រោះ​១៧នាក់ក្នុងចំណោម​២២នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ ក្នុងតំបន់ ។ចំណែកក្មេង ប្រុសអាយុ ១៣ឆ្នាំ បានរួចផុតពីក្តីស្លាប់  ប៉ុន្តែនៅមានជនរង្គ្រោះម្នាក់ទៀត ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់សង្គ្រោះបន្ទាន់ ។

នៅពេលនេះប៉ូលិសមិនទាន់សួរចម្លើយ បក្ខពួក ដែលចាប់បាននៅឡើយទេ។ប៉ូលិសក៏បានឡោមព័ទអាគា  Roebling wire Works ដែលជាទីតាំរៀបចំពិធី បុណ្យសីល្បៈខាងលើ។

ប៉ូលិសបានបញ្ចាក់ថា ហេតុការបាញ់ប្រហារខាងលើគឺជាប់ពាក់ព័ន្ធនិង ក្រុងមសង្គមងងឹត មិនមែនការវាយប្រហារភេរវកម្មនោះឡើយ។ នៅពេលបាញ់ប្រហារកើតឡើង មានមនុស្សចូលរួមប្រមាន​១០០០នាក់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print