ខេត្តព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌ ចំនួន០៦នាក់ ម៉ូតូ០២គ្រឿង រថយន្ត០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធាន មន្ទីរយុត្តិធម៌ ចុះអនុវត្តន៏វិធានញុះញង់ បង្ក្រាបករណីចែកចាយគ្រឿងញៀននៅចំណុច ភូមិ០២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។នៅចំណុចភូមិ ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ នាវេលាម៉ោង ១៩និង៣០នាទី ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យ មានឈ្មោះ កេត មេសា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សរស់នៅភូមិបារាយណ៏លិច សង្កាត់ បារាយណ៏ ក្រុងព្រៃវែងខេត្តព្រៃវែង ។ ក្នុងនោះចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់ តូច ទម្ងន់ ១,៣២ក្រាម ទាំងសំបកថង់ ទូរសព្ទ័ដៃចំនួន ០១គ្រឿង។
ក្រោយពីធ្វើការធ្វើកំណត់ហេតុស្តាប់ចម្លើយ ជនសង្ស័យ ឈ្មោះកេត មេសា បន្ទាប់មក នៅម៉ោង២១និង២០នាទី ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ កំលាំងអាវុធហត្ថខេត្តព្រៃវែងបានធ្វើការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ទៀត ឈ្មោះឆេង យឿ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិដំរីពួន ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅចំណុចភូមិ ០៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
សមត្ថកិច្ចបន្តថា៖ ចាប់យកវត្ថុតាងរួមមាន៖ ទូរសព្ទ័ដៃ០១គ្រឿង ,ថង់សម្រាប់ដាក់ថ្នាំចំនួន១៣ថង់។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕
ដោយ៖ សុខ ខេមរា