ស្រ្តីម្នាក់បានស្រែកខ្លាំងនៅពាក្យថា «Allahu Akbar» (ព្រះAllah ដ៏អស្ចារ្យ) រួចវាយប្រហារដោយប្រើកាំបិតនៅក្នុងផ្សារទំនើប បណ្តាលឲ្យមនុស្ស២នាក់រងរបួស។ ហេតុការខាងលើកើតឡើងនៅក្នុងផ្សាទំនើប La Seyne Surmer ស្ថិតនៅក្នុងតំបន់ភាគខាងត្បូងប្រទេសបារាំង ។
ជនដៃដល់ស្លៀកពាក់អាវខោពណ៌ខ្មៅ ពាក់ស្បៃមុខ តាមបែបអិស្លាម ត្រូវបានបុគ្គលិកផ្សាទំនើប ចាប់ខ្លួនរួមបញ្ចូនទៅឲ្យប៉ូលិស ។
បណ្តាញផ្សព្វផ្សាយ Europe 1 បានដកស្រងសម្តីរដ្ឋអាជ្ញា Toulon mernard Marchal បញ្ចាក់ថា អតិថជន អាយុ ៦០ឆ្នាំនៅផ្សាយទំនើបរងរបួស ត្រងដើមទ្រូងត្រូវបញ្ចូនទៅកាន់មន្ទីពេទ្យ ចំណែក ស្ត្រីជាបុគ្គលិក ទូទាត់ប្រាក់ឥវាន់រងរបួស្រាល។
សារព័ត៌មាន AFP បានផ្សាយថា តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា ស្ត្រីដៃដល់បានស្រែក ពាក្យថា Allahu Akbar ពេលវាយប្រហារ។ ពាក្យនេះតែងតែត្រូវបានក្រុមភេរវកម្ម IS ស្រែករាល់ពេលវាយប្រហារភេរវកម្ម ។ ក្រុមរដ្ឋអាជ្ញាបញ្ចាក់ថា ជនដៃដល់ខាងលើ អាចមានបញ្ហាសសៃប្រសាធ ប៉ុន្តែ ប៉ូលិសបានសន្និដ្ឋានថាអាចជាប់ពាក់ព័ន្ធនិងកម្មភាពប៉ុនប៉ងវាយប្រហារភេរវកម្ម។
ជនដៃដល់ កើតនៅលើទឹកដីបារាំង ឆ្នាំ១៩៩៤ ហើយមិនធ្លាប់មាន បទល្មើសឬក៏សកម្មភាពណាមួយបង្ករឲ្យមានការមន្ទិលសង្ស័យនោះឡើយ។ ក្រុមជំនាញប្រឆាំងភេរវកម្ម បានត្រួតពិនិត្យប្រវត្តិរូប ខ្លាចមានជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្ម IS។
ហេតុការខាងលើកើតឡើងក្នុងពេលដែលបារាំង បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្រោយមានការវាយប្រហារភេរវកម្មជាច្រើនកើតឡើងនៅក្នុងប្រទេសនេះរយៈពេល៣ឆ្នាំកន្លងមក បានសម្លាប់មនុស្ស ជាង ២០០នាក់។ កាលពីខែឧសភាកន្លងមក ក៏មានការវាយប្រហារដោយកាំបិត បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅទីក្រុងប៉ារីសផងដែរ៕