ខេត្តព្រះសីហនុ ៖ (ដំណឹងបឋម) សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ក្រោមបញ្ជារបស់ លោកឧត្តមសេនីយ៍ ទោ ស្នងការ ជួន ណារិន្ទ បានបង្ក្រាបករណីហិង្សា ជនជាតិចិនមួយក្រុមចំនួ ន១០នាក់ព្រួតគ្នាវាយទៅលើជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួស២នាក់ នៅចំណុច ញូហ្គោលដេនវេលស៍កាសុីណូ មុខភោជនីយ៍ដ្ឋានសាន្តសាន្ត ក្នុងសង្កាត់លេខ៤ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យនៃក្រុមម្ខាង ចាប់ជនរងគ្ រោះទាំង២វាយធ្វើបាប រួចចាប់ដា ក់ក្នុងរថយន្តធ្វើទារុណកម្ម រហូ តដល់សន្លប់ នឹងបម្រុងដឹកចេញទៅក្រៅក្រុង តែត្រូវប៉ូលីសចេញ ប្រតិបត្តិការបង្ក្រាបបាននៅផ្លូ វអូរ១ កាលពីម៉ោង១រសៀលថ្ងៃ១៩ ខែមិថុនា ឆ្នាំ ២០១៨នេះ ។
ក្រុមជនសង្ស័យដែលមានគ្នា១០នាក់ ត្រូវបានកម្លាំងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកដើមហេតុ នឹងបន្តនីតិវិ ធីដោះស្រាយតាមផ្លូវច្បាប់ ។ រីឯជនរងគ្រោះទាំង២ដែលរងរបួសធ្ ងន់ដោយអំពើហិង្សា ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ មន្ទីរពេទ្យភ្លាមដែរ ។
នគរបាលអះអាងថា ជនបរទេសរូបណាដែលគោរពច្បាប់ អាជ្ញាធរ និងសមត្ថកិច្ចជួយការពា រតាមផ្លូវច្បាប់ ប៉ុន្តែជនបរទេសរូបណា ទោះជាជនជាតិ អ្វីក៏ដោយ ដែលប្រព្រឹត្តអំពើល្មើ សច្បាប់ណាមួយ អាជ្ញាធរនិងសមត្ថ កិច្ច មិនលើកលែងឡើយ ៕ ឆ្លាម សមុទ