រថយន្តមួយគ្រឿងក្រឡាប់ធ្លាក់ចេញពីផ្លូវ ជាង២០នាក់រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលប្រាប់ថា រថយន្តមួយគ្រឿង ដែលបើកបរដឹកកម្មករសំណង់ទៅធ្វើការនៅបុរីគុជអាសុីក្នុងព្រះសីហនុ បានក្រឡាប់ធ្លាក់ចេញពីផ្លូវ ចូលទៅលើឆ្នេរខ្សាច់កន្ទុយនាគ ស្ថិតនៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កាលពីម៉ោងជិត៧ព្រឹក ថ្ងៃអង្គារ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ បណ្តាលឲ្យកម្មករ និងអ្នកជិះក្នុងរថយន្តនេះជាង២០នាក់រងរបួសធ្ងន់ ស្រាល បច្ចុប្បន្នកំពុងស្ថិតនៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ។

ហេតុការណ៍នេះ បើតាមនគរបាលចរាចរណ៍ឲ្យដឹងជាបឋមថា រថយន្តនេះទំនងជាបើកលឿន​ដល់ចំណុចផ្លូវកោង ហើយចុះចំណោត រួចហ្វ្រាំងមិនសុី ទើបយកចង្កូតមិនបាន បណ្តាលឲ្យក្រឡាប់បែបនេះ និងថាសំណាងដែរ រថយន្តក្រឡាប់ធ្លាក់ទៅលើឆ្នេរខ្សាច់ ដែលអាចជួយកាត់បន្ថយការប៉ះទង្គិចដល់អ្នកជិះក្នុងរថយន្តធ្ងន់ធ្ងរ ។

ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវពីអត្តសញ្ញាណជនរងគ្រោះ និងអ្នកបើកបរដើម្បីបន្តតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print