រថយន្តក្រទ្បុកស៊ីម៉ងត៍ក្រុមហ៊ុនជីប ម៉ុង បើកមិនប្រយ័ត្នបុករថយន្តកាម៉ារីឆ្លាមទាំងកំរោល

ចែករំលែក៖

ភ្នំពេញ ៖ ភាគច្រើនគេសង្កេតឃើញថា ការបើកបររថយន្តប្រភេទក្រទ្បុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីប ម៉ុង តែងតែធ្វើការធ្វេសប្រហែស បានបង្កជាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នឹងមានមនុស្សស្លាប់ផងដែរ ។

ជាក់ស្តែងកាលពីវេលាម៉ោង ១០ និង១០ នាទីព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ តាមបណ្ដោយផ្លូវ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រទ្បុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីប ម៉ុង ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ៥A-០៧៣១ បានបើកបុករថយន្តកាម៉ារីឆ្លាមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2G-5490 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេញកើតហេតុគេឃើញរថយន្តកាម៉ារីឆ្លាម បើកតាមបណ្ដោយផ្លូវលេខ២៦៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចភ្លើងស្តុបកែងផ្លូវលេខ១៨២(ទេពផន) ស្រាប់តែរថយន្តក្រទ្បុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីប ម៉ុង បើកតាមបណ្ដោយផ្លូវលេខ១៨២ក្នុងទិសដៅពីកើតទៅលិចមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តកាម៉ារីឆ្លាម ចំចំហៀងខាងឆ្វេងទ្វារក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានបានឃាត់រថយន្តបង្កនិងទំនាក់ទំនងជាមួយនគរបាលជំនាញ ចុះធ្វើការវាស់វាងរួចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print