ភ្នំពេញ ៖ អគ្គិភ័យបានលេបត្របាក់ កុដ្ឋព្រះសង្ឃយ៉ាងសន្ធោសន្ធៅអស់ ចំនួនមួយខ្នងដ៏ធំក្នុងវត្តលង្កា ដោយបង្កការភ្ញាក់ផ្អើលដល់ព្រះ សង្ឃ និងសមត្ថកិច្ចនៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃពុធ ៨កើត ខែបឋមសាធ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមសម្ដីពីព្រះសង្ឃបានប្រាប់ ឲ្យដឹង ថា ដំបូងឡើយ គឺផ្ដើមចេញពីទុសេខ្សែភ្លើងលើកុ ដ្ឋលេខ៤ ដែលមានទំហំ១០ម៉ែត្រគុណ២០ម៉ែត្រ ហើយក៏បង្កចេញជាអណ្ដាតភ្លើងឆេះរា លដាលយ៉ាងសន្ធោសន្ធៅតែម្ដង ។ ក្នុងអំឡុងពេលនោះ ព្រះសង្ឃក៏បានរាយការណ៍ទៅសមត្ថកិ ច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍រថយន្តពន្ លត់អគ្គិភ័យចេញ មកជាច្រើនគ្រឿង ដើម្បីជួយបាញ់ពន្លត់ផងដែរ ដោយបានប្រើប្រាស់ទឹកអស់ចំនួ ន១៦ឡាន និងបាញ់រលត់ទៅវិញនៅវេលាម៉ោង២ រំលងអាធ្រាតថ្ងៃដដែល ។
ករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលមក ពីទុសេខ្សែភ្លើង ទើបបង្កឲ្យមានអគ្គិភ័យឆេះអស់កុ ដ្ឋមួយខ្នង ១០ម៉ែត្រគុណ២០ម៉ែត្រនេះ និងមានការខូចខាតម៉ូតូអស់ចំនួ ន៣គ្រឿង និងសំភារៈក្នុងកុដ្ឋមួយចំនួនធំ តែមិនបង្កឲ្យព្រះសង្ឃ និងកម្លាំងសមត្ថកិច្ចដែលចុះជួ យពន្លត់ រងរបួសនោះទេ៕ដោយ៖ ភារ៉ា ដង្កោ