ម៉ូតូនិងម៉ូតូបុកគ្នារបួសធ្ងន់គ្រូបង្រៀនម្នាក់សន្លប់ស្តូកស្តឹងនៅលើផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ គ្រូវិទ្យាល័យព្រះបាទសុរាម្រឹតម្នាក់បានរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅលើផ្លូវ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងម៉ូតូនិងម៉ូតូបុកគ្នាពេញមួយកទឹហឹង ។

12242238_908676879223720_989293475_n

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះសុទ្ធ ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ជាគ្រូបង្រៀនវិទ្យាល័យព្រះបាទសុរាម្រឹត រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានបន្តអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង 1B-5484 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចខ្លោងទ្វារវិទ្យាល័យព្រះបាទសុរាម្រឹត ក៏ត្រូវម៉ូតូមួយគ្រឿងទៀត​ បើកបរដោយឈ្មោះ សេង ហ៊ុនណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង បើកម៉ូតូហុងដាសេ១២៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-4435 ក្នុងល្បឿនយ៉ាងលឿនបានបុកម៉ូតូគ្រូបង្រៀនពីក្រោយពេញមួយទំហឹង បណ្តាលអោយលោកគ្រូបង្រៀន រងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង ។

ក្រោយពេលកើត ហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែកមធ្យោបាយបង្កទាំងពីរត្រូវយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕

12233339_908676845890390_804717421_n 12273028_908676772557064_650490699_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print