ឈើប្រណិត ២៣ដុំដឹកតាមរថយន្តម៉ាកនីសាន់ត្រូវបានសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចតាមប្រម៉ាញ់បង្ក្រាបរថយន្តម៉ាកនីសាន់ ដឹកឈើប្រណិតមុខកាត់ធំៗចំនួន២៣ដុំ កាលពីវេលាម៉ោង ៣និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៥ ត្រង់ចំណុចមុខសាលាវិទ្យាល័យឈើតុំ ស្ថិតក្នុងភូមិកាប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

IMG_8211

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ហាក់បីដូចជាមានការរារែកក្នុងចិត្តក្នុងការផ្ដល់ពត៌មានឱ្យអ្នកកាសែត ថាស្ថាប័នណាជាអ្នកបង្ក្រាបបទល្មើសនេះពិតប្រាកដ ប៉ុន្តែប្រភពនៅកន្លែងដដែលប្រាប់ថាមានមនុស្ស ៣នាក់ ម្នាក់ជាឯកសណ្ឋានយោធា ពីរនាក់ទៀតស្លៀកពាក់ស៊ីវិល មិនដឹងថាគាត់ជាអង្គការក្រៅរដ្ឋាភិបាល ឬជាស្ថាប័នណានោះទេ មធ្យោ​បាយដោយរថយន្ត កាមរីគូទហើម ១គ្រឿងជានាក់ចាប់រួមទាំងផ្ទុះអាវុធ១គ្រាប់ទៀតផង តែគេមិនដឹថាស្ថាប័នណាឱ្យច្បាស់លាស់នោះទេ ។

ប្រភពបន្តថាឈើត្រូវបានបង្ក្រាបជាប្រភេទឈើប្រណិតធ្នង់មានចំនួន ២៣ដុំដឹកតាមរថយន្តម៉ាកនីសាន់​ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ហើយ គេមិនបានបញ្ជាក់អំពីចំនួនម៉ែត្រគូបនៅឡើយទេ ហើយបទល្មើសឈើប្រណិតត្រូវបានបង្ក្រាបនេះដឹកចេញពីស្រុកភ្នំក្រវាញឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ  ហើយរថយន្តដឹកបទល្មើសមិនមែនតែរថយន្ត១នេះទេ គឺរថយន្តមានចំនួន ៣គ្រឿងឯណោះ ប៉ុន្តែត្រូវបានបើករត់គេចត្រឡប់ថយក្រោយវិញអស់ចំនួន ២គ្រឿង ។

ប្រភពបន្តទៀតថាវត្ថុតាងឈើប្រណិត និងរថយន្តយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ដើម្បីបន្តតាមនិតិវិធី ៕

IMG_8208IMG_8212 IMG_8216 IMG_8204 IMG_8200 IMG_8217 IMG_8199 IMG_8194 IMG_8206

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print