នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសថ្នាំញៀនមួយកញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងឡោមព័ទ្ធឆែកឆេរលំនៅដ្ឋានមួយកន្លែងឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួនមួយកញ្ចប់ ,ម៉ូតូមួយគ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

IMG-20151116-WA0004

ប្រតិបត្តិការបង្ក្រាបឆែកឆេរខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែគយ ស្រុកស្អាង ដឹក នាំដោយលោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុក ដោយមានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។

អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ ទោ សេង សុជាតិ បានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ម៉ុង សុងហេង ហៅខ្លា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ទី២-ឈ្មោះ ជឺ លីម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង  បច្ចុប្បន្នស្នាក់នៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង និងទី៣- ឈ្មោះ ញ៉ លីហូវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ។

លោក សេង សុជាតិ បានឲ្យដឹងថា  វត្ថុតាងដែលដកហូតរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួនមួយកញ្ចប់ ,ម៉ូតូមួយគ្រឿងម៉ាកYAMAHA XT (mini) ពណ៌ខៀវលាយស គ្មានស្លាកលេខ ,កាបូបដៃពណ៌ខ្មៅ ចំនួនមួយមាន ប្រាក់៦០០០០រៀល (ប្រាំមួយម៉ឺនរៀល) និងសម្ភារៈសម្រាប់ជកគ្រឿងញៀនមួយចំនួន ។

លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានសង្ស័យថានៅលើផ្ទះជនសង្ស័តឈ្មោះ ម៉ុង សុខហេង ហៅខា មានជនសង្ស័យផ្សេងទៀតសំងំចែកចាយ និងប្រើប្រាស់គ្រឿងញៀនរួចមក លោកបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងសុំការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចុះឡោមព័ន្ធឆែកឆេរលំនៅដ្ឋានជនសង្ស័យឈានដល់រកឃើញវត្ថុតាងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ដែលមានវត្តមាននៅលើផ្ទះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

IMG-20151116-WA0006 IMG-20151116-WA0007

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print