ពុទ្ធោអើយ…មើលចុះគ្រឿងញៀន១២០ដុំ ស្មើប្រហែល១២០kg ឈ្មួញនាំពីប្រទេសឡាវ ដឹកតាមរថយន្តក្រុងសូរិយា ចូលប្រទេសកម្ពុជាតាមច្រកអន្តរជាតិត្រពាំងគ្រៀលធូៗម្លេះ…???

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បើគ្រឿងញៀនច្រើនយ៉ាងសន្ធឹកសន្ធាប់នាំចូល ដោយផុយស្រួយៗតាមឡានក្រុងដឹកដំណើរសូរិយាអញ្ចឹង ចុះបើសិនជាសមត្ថកិច្ចយើងមិនមានវិធានទាន់ពេល ចាប់មិនបានវិញ .. សួថាតើមានប្រជាជនប៉ុន្មាននាក់នឹងប្រឈមគ្រោះថ្នាក់នេះ…!!!..???!!!

      យោងតាមសេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា៖ គួរសសើរពីការយកចិត្តទុកដាក់ពីមន្ត្រី​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល​ព្រំដែន​កម្ពុជា​-​ឡាវ និងកម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការគ្នាបានល្អ ក្តោបមុខសញ្ញាឈានដល់បង្ក្រាបក្នុងបទល្មើសជាក់ស្តែង។

  គ្រឿងញៀនដែលបង្ក្រាបចាប់​មាន​ចំនួន​១២០​ដុំ (​ប្រមាណ​ជា​១២០​គីឡូក្រាម​) ខណះក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា នា​រសៀល​ថ្ងៃ​ទី២៦ មិថុនា ២០១៨នេះ ស្ថិត​ក្បែរ​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល តាមរយះ​រថយន្តក្រុងក្រុមហ៊ុន​អ្នកដំណើរ​សូរិយា។

  គេសង្ស័យក្រុមហ៊ុនដឹកអ្នកដំណើរសូរិយាពាក់ព័ន្ធ និងបទល្មើសទ្រង់ទ្រាយដ៏ធំនេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយ ខណះបន្តនីតិវិធី៕ 

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print