ខេត្តស្ទឹងត្រែង៖ បើគ្រឿងញៀនច្រើនយ៉ាងសន្ធឹកសន្ធាប់នាំចូល ដោយផុយស្រួយៗតាមឡានក្រុងដឹកដំណើរសូរិយាអញ្ចឹង ចុះបើសិនជាសមត្ថកិច្ចយើងមិនមានវិធានទាន់ពេល ចាប់មិនបានវិញ .. សួថាតើមានប្រជាជនប៉ុន្មាននាក់នឹងប្រឈមគ្រោះថ្នាក់នេះ…!!!..???!!!
យោងតាមសេចក្តីរាយការណ៍បឋមឱ្យដឹងថា៖ គួរសសើរពីការយកចិត្តទុកដាក់ពីមន្ត្រីច្រកអន្តរជាតិត្រពាំងគ្រៀលព្រំដែនកម្ពុជា-ឡាវ និងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការគ្នាបានល្អ ក្តោបមុខសញ្ញាឈានដល់បង្ក្រាបក្នុងបទល្មើសជាក់ស្តែង។
គ្រឿងញៀនដែលបង្ក្រាបចាប់មានចំនួន១២០ដុំ (ប្រមាណជា១២០គីឡូក្រាម) ខណះក្រុមឈ្មួញដឹកចេញពីប្រទេសឡាវចូលមកកម្ពុជា នារសៀលថ្ងៃទី២៦ មិថុនា ២០១៨នេះ ស្ថិតក្បែរច្រកអន្តរជាតិត្រពាំងគ្រៀល តាមរយះរថយន្តក្រុងក្រុមហ៊ុនអ្នកដំណើរសូរិយា។
គេសង្ស័យក្រុមហ៊ុនដឹកអ្នកដំណើរសូរិយាពាក់ព័ន្ធ និងបទល្មើសទ្រង់ទ្រាយដ៏ធំនេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយ ខណះបន្តនីតិវិធី៕
ដោយ៖ សហការី