កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ និង​ ឡុ​ង​ សំណាង​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ខណៈ​ ពុទ្ធ​ ឆាយ​រិ​ទ្ធី​ ឈ្នះ​ ផេ​ត​ អា​រុណ​ ទាំង​ប្រផុតប្រផើយ​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ មក​ពី​ក្លិប​គី​សែ​មាន​ឫទ្ធិ​ និង​កីឡាករ​ ឡុ​ង​ សំណាង​ មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា​ បាន​ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ខណៈ​ ដែល​កីឡាករ​ ពុទ្ធ​ ឆាយ​រិ​ទ្ធី​ មក​ពី​ក្លិប​ ពុទ្ធ​សេរី​វង្ស​បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​ ឈ្មោះ​ ផេ​ត​ អា​រុណ​ ទាំង​ប្រផុតប្រផើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នៅ​លើ​សង្វៀន​ប្រដាល់​ទូរទស្សន៍​ ប៉ុស្ដិ៍​លេខ​៥​ ។​

lida 4 copy

​ក្ដី​សង្ឃឹម​របស់​កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ បាន​ក្លាយជា​ការ​ពិត​បន្ទាប់​ពី​អ្នក​ប្រដាល់​ រូប​នេះ​បញ្ចេញ​ស្នៀត​កណ្ដាប់ដៃ​ងាយ​ យកឈ្នះ​កីឡាករ​ ញ៉េ​ សិទ្ធិ​ សិស្ស​លោក​ អេ​ ភូ​ថង​ ដោយ​ពិន្ទុ​ ។​ ការ​ប្រកួត​៣​ ទឹក​របស់​កីឡាករ​ទាំង​២​ធ្វើ​ឱ្យ​ទស្ស​និក​ ជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​ការ​ បញ្ចេញ​ស្នៀត​កណ្ដាប់ដៃ​ ជង្គង់​ និង​ទាត់​ សង​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ ផៃ​ គឹ​ម​ហឿ​ត​ នឹង​ ញ៉េ​ សិទ្ធិ​ ។​

​ទី​បញ្ចប់​គណៈកម្មការ​ចៅក្រម​ទាំង​៥​ រូប​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​អស់​ច​ម្ង​ល់​ ដោយ​សម្រេច​ឱ្យ​ផៃ​ គឹ​ម​ហឿ​ត​ ឈ្នះ​ពិន្ទុ​ ញ៉េ​ សិទ្ធិ​ ទាំងអស់​ចិត្ដ​ ។​

​ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡាករ​ ញ៉េ​ សិទ្ធិ​ បាន​ប្រាប់​ទៅ​ពី​ធី​ករ​នៅ​លើ​រេញ​ ថា​ ខ្ញុំ​អស់ចិត្ដ​ចំពោះ​ការ​ប្រកួត​នេះ​ រីឯ​ ផៃ​ គឹ​ម​ហឿ​ត​ បាន​ផ្ដែផ្ដាំ​ទៅ​អ្នកគាំទ្រ​របស់​ ខ្លួន​ទាំង​នៅ​ក្នុង​សង្វៀន​និង​នៅ​តាម​បណ្ដា​ ខេត្ដ​ថា​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខាង​មុខ​ខ្ញុំ​នឹង​ វាយ​ឱ្យ​ខ្លាំង​ជាង​នេះ​ទៀត​ ។​

​ចំណែក​ជំនួប​ប្រកួត​រវាង​ ឡុ​ង​ សំណាង​ នឹង​ ឌុន​ ប៊ុ​ន​ធឿ​ន​ មក​ពី​ក្លិប​ខេត្ដ​ព្រៃ​ វែង​ធ្វើ​ឱ្យ​ទស្ស​និក​ខកចិត្ដ​លើ​ ប៊ុ​ន​ធឿ​ន​ ជា​ខ្លាំង​ ព្រោះ​កីឡាករ​រូប​នេះ​ធ្វើ​មិន​ បាន​ល្អ​បណ្ដោយ​ឱ្យ​ឱកាស​ឡើង​ទៅ​វគ្គ​ ផ្ដាច់ព្រ័ត្រ​ធ្លាក់​ទៅ​ក្នុង​ដៃ​ ឡុ​ង​ សំណាង​ ។​

​ចំពោះ​កីឡាករ​ ពុទ្ធ​ ឆាយ​រិ​ទ្ធី​ បាន​យក​ ឈ្នះ​លើ​កីឡាករ​ថៃ​ ផេ​ត​ អា​រុណ​ ទាំង​ពិន្ទុ​ ប្រផុតប្រផើយ​ ។​ ពុទ្ធ​ ឆាយ​រិ​ទ្ធី​ បាន​ស្រុត​ កម្លាំង​នៅ​ចុង​ទឹក​ទី​៤​ធ្វើ​ឱ្យ​ ផេ​ត​ អា​រុណ​ វាយ​សម្រុក​ជា​ខ្លាំង​តាម​រយៈ​ការ​ចាប់​ ឱប​ឡើង​ជង្គង់​ ។​

​ទោះបី​ ផេ​ត​ អា​រុណ​ ប្រើ​ស្នៀត​ជង្គង់​ បុក​ទៅ​លើ​ពោះ​ ពុទ្ធ​ ឆាយ​រិ​ទ្ធី​ ជា​បន្ដ​ បន្ទាប់​យ៉ាងណា​ក៏​ដោយ​ក៏​ ឆាយ​រិ​ទ្ធី​ នៅ​ តែ​វាយបក​រហូត​ដល់​ចប់​ការ​ប្រកួត​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print