នគរបាលក្រុងសែនមនោរម្យឃាត់ខ្លួនជនសង្ស័យប្រុសស្រីបីនាក់និងគ្រឿងញៀនជាច្រើនកញ្ចប់ទៀត

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈ នគរបាលក្រុងសែនមនោរម្យដឹកនាំដោយលោក​ កាន់​ ពេញ​ អធិការនគបាលក្រុង បានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀនជាបន្តបន្ទាប់​ និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបីនាក់​ រួមទាំងវត្ថុ​តាងជាច្រើន​ត្រូវបានកម្លាំងនគរបាលក្រុងសែនមនោរម្យដឹកនាំដោយលោក​ កាន់​ ពេញ​ អធិការក្រុងបានធ្វើការបង្ក្រាបបានដោយសារជួញដូរគ្រឿងញៀនជាបន្តបន្ទាប់​ ។

ការបង្រ្កាប់បាននេះវេលាម៉ោងប្រមាណ០៧យប់ ថ្ងៃព្រហស្បតិ៍ ១៦ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨កណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

លោកកាន់​ ពេញ​ អធិការនគរបាលក្រុងសែនមនោរម្យបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩មិថុនាថា​ ជនសង្ស័យចំនួនបីនាក់​ កំពុងស្ថិតក្រោមការសួរនាំពីនគរបាលជំនាញ​។

លោកបន្តថាៈក្រោយពីទទួលដំណឹងពីបណ្តាញនិងសហការណ៍បានល្អរបស់បណ្តាញយើងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ រ៉ាលីន ភេទប្រុសអាយុ៣១ឆ្នាំនៅចំណុចផ្លូវលំជាប់ពន្ធធនាគារខេត្តស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ដកហូតបានវត្ថុតាងថ្នាំញៀន២កញ្ចប់តូចតម្លៃ5មុឺនរៀល។

លោកថា ក្រោយពីសួរនាំ ទើបបានឈានដល់ឃាត់ខ្លួនអ្នកជនសង្ស័យពីរនាក់ប្តីប្រពន្ធទៀតនៅវេលាម៉ោង២១និង២១នាទីនៅចំណុចផ្លូវលំស្ថិតក្នុងភូមិដោះក្រមុំ។

ដកហូតតបានថ្នាំនៅនឹងខ្លួនបាន៧កញ្ចប់តូចនៅកន្លែងស្នាក់នៅផ្ទះសំណាក់ភ្នំមាសបន្ទប់លេខ២៩បានថ្នាំ៤កញ្ចប់ធំនិងកាកថ្នាំចំហុយពីទឹកឧបករណ៍ជក់មួយកញ្ចប់ទៀត។

នគរបាលបានបញ្ជាក់ថាប្តី ឈ្មោះគា ស៊ីម អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះម៉ម លី អាយុ៣១ឆ្នាំស្នាក់នៅបណ្តោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។ សរុបថ្នាំដកហូតបានស្មើ៩កញ្ចប់តូចនិង៤កញ្ចប់ធំនិងកាកថ្នាំចំហុយមួយកញ្ចប់។

នៅព្រឹឹកថ្ងៃដដែលនេាះលោកអធិការបញ្ជាក់ថានៅមិនទាន់ប្រគល់ទៅការិយាល័យប្រឆាំងគ្រឿងញៀននោះទេព្រោះកំពុងសួរនាំសិនចំណែកទម្ងន់ក៏នៅពុំទាន់បានថ្លឹងដែរ ៕ ដោយជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print