ខេត្តមណ្ឌលគិរីៈ នគរបាលក្រុងសែនមនោរម្យដឹកនាំដោយលោក កាន់ ពេញ អធិការនគបាលក្រុង បានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបីនាក់ រួមទាំងវត្ថុតាងជាច្រើនត្រូវបានកម្លាំងនគរបាលក្រុងសែនមនោរម្យដឹកនាំដោយលោក កាន់ ពេញ អធិការក្រុងបានធ្វើការបង្ក្រាបបានដោយសារជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ ។
ការបង្រ្កាប់បាននេះវេលាម៉ោងប្រមាណ០៧យប់ ថ្ងៃព្រហស្បតិ៍ ១៦ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨កណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩មិថុនាថា ជនសង្ស័យចំនួនបីនាក់ កំពុងស្ថិតក្រោមការសួរនាំពីនគរបាលជំនាញ។
លោកបន្តថាៈក្រោយពីទទួលដំណឹងពីបណ្តាញនិងសហការណ៍បានល្អរបស់បណ្តាញយើងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ រ៉ាលីន ភេទប្រុសអាយុ៣១ឆ្នាំនៅចំណុចផ្លូវលំជាប់ពន្ធធនាគារខេត្តស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ដកហូតបានវត្ថុតាងថ្នាំញៀន២កញ្ចប់តូចតម្លៃ5មុឺនរៀល។
លោកថា ក្រោយពីសួរនាំ ទើបបានឈានដល់ឃាត់ខ្លួនអ្នកជនសង្ស័យពីរនាក់ប្តីប្រពន្ធទៀតនៅវេលាម៉ោង២១និង២១នាទីនៅចំណុចផ្លូវលំស្ថិតក្នុងភូមិដោះក្រមុំ។
ដកហូតតបានថ្នាំនៅនឹងខ្លួនបាន៧កញ្ចប់តូចនៅកន្លែងស្នាក់នៅផ្ទះសំណាក់ភ្នំមាសបន្ទប់លេខ២៩បានថ្នាំ៤កញ្ចប់ធំនិងកាកថ្នាំចំហុយពីទឹកឧបករណ៍ជក់មួយកញ្ចប់ទៀត។
នគរបាលបានបញ្ជាក់ថាប្តី ឈ្មោះគា ស៊ីម អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះម៉ម លី អាយុ៣១ឆ្នាំស្នាក់នៅបណ្តោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។ សរុបថ្នាំដកហូតបានស្មើ៩កញ្ចប់តូចនិង៤កញ្ចប់ធំនិងកាកថ្នាំចំហុយមួយកញ្ចប់។
នៅព្រឹឹកថ្ងៃដដែលនេាះលោកអធិការបញ្ជាក់ថានៅមិនទាន់ប្រគល់ទៅការិយាល័យប្រឆាំងគ្រឿងញៀននោះទេព្រោះកំពុងសួរនាំសិនចំណែកទម្ងន់ក៏នៅពុំទាន់បានថ្លឹងដែរ ៕ ដោយជីវ័ន្ត