តុលាការ​កំពូល​ សម្រេច​ឱ្យ​គឹម​ សុខ​ ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្លាប់​លោក​ កែម​ ឡី​ ជាប់​​ទោស​១៨ខែ​ ដដែល​

ចែករំលែក៖

ភ្នំពេញ​ ៖ ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​២៩​ ខែ​មិថុនា​ នេះ​ សម្រេច​ឱ្យ​ជនជាប់ចោទ​ គឹម​ សុខ​ ដែល​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​កែម​ ឡី​ ជាប់​ពន្ធនាគារ​រយៈពេល​១៨ខែ​ ។

គួរ​បញ្ជាក់​ថា​ ជនជាប់ចោទ​ គឹម​ សុខ​ ជាប់​ចោទ​ពីបទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៤៩៤​ មាត្រា​៤៩៥​និង​មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បច្ចុប្បន្ន​លោក​ គឹម​ សុខ​ ដែលកំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស នៅ​ជាប់​បណ្តឹង​មួយ​ទៀត​ ដែល​ប្តឹង​ដោយ​មេធាវីសម្តេច​តេជោ​ ដូច​គ្នា​ គឺ​ពាក់ព័ន្ធ​ករណីលោក​ គឹម​ សុខ​ បាន​ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ រួច​រក​ឃាតក​មិន​ដែល​ឃើញ​៕ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print