ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី២៩ ខែមិថុនា ២០១៨ វេលាម៉ោង ១៣:៣០ នាទីរសៀល កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ឆ្លងដែនពី ឡាវ មកកម្ពុជា នៅចំណុចភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ។
លទ្ធផល ប្រតិបត្តិការនេះ ឃាត់ជនសង្ស័យ ១នាក់ ភេទប្រុសជនជាតិឡាវ ។ វត្ថុតាង រួមមាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន ៣កញ្ចប់ ” “ ទម្ងន់ប្រមាណ ៣គីឡូក្រាម ” ។
កិច្ចសហប្រតិបត្តិការបន្តជាមួយ សមត្ថកិច្ចឡាវ តាមរយៈ BLO កម្លាំងជំនាញបានផ្ដល់ព័ត៌មាន សហការដល់សមត្ថកិច្ចឡាវ ហើយភាគីឡាវបន្តចាប់ បង្ក្រាប មេខ្លោងជនជាតិឡាវ ១នាក់ទៀត និងដកហូតរថយន្ត២គ្រឿង ធុនToyota VIGO និងHONDA ។
មហាជនសំដែងនូវការគាំទ្រសមត្ថកិច្ចមានការទទួលខុសត្រូវខ្ពស់ ក្នុងករណីបង្ក្រាបគ្រឿងញៀន មានភ័ស្តុតាងច្បាស់លាស់ បទល្មើសជាក់ស្តែង និងស្រាវជ្រាវមុខសញ្ញាចំៗ គោលដៅ៕
ដោយ៖ សុខ ខេមរា