រថយន្ត​ធុន​ធ្ងន់​ដឹក​ដែក​សរសៃ​ ចុះ​ចំណោត​ក្រឡាប់​នៅ​ផ្លូវ​ចុះ​ទៅ​អូរត្រេះ​ចាស់​ របួស​មនុស្ស​ម្នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ នៅ​វេលា​ម៉ោង៩:០០ ព្រឹក​ ថ្ងៃទី​១ ខែ​កក្កដា​​ ឆ្នាំ២០១៨ នេះ​ រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​បាន​ចុះ​ចំណោត​ រអិល​ធ្លាក់​ផ្លូវ​ទៅ​ខាង​ស្តាំ​ដៃ​ ហើយ​បាន​ក្រ​ឡាប់​ នៅ​ផ្លូវ​បេតុង​ ផ្លូវ​បំបែក​ផ្លូវ​ជាតិ​លេខ​៤ ចុះ​មក​អូរត្រេះ​ចាស់​ ភូមិ​៦​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ រថយន្ត​ម៉ាក​ HYUNDAI ពណ៌ស​ ស្លាក​លេខ​កំពង់​ធំ​3A-1815 សណោ្តងរឺម៉ក​ដឹក​ដែក​សរសៃ​​ អ្នក​បើកបរ​ឈ្មោះ​ នូ​ ប៊ុនថា​ ភេទ​ ប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​ អ្នកបើកបរ​រថយន្ត​ មានទីលំនៅ​ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ អ្នករួមដំណើរ​ឈ្មោះ​យា​ ប៊ុនធឿន​ ភេទ​ប្រុស​ អាយុ​ ៥៣ឆ្នាំ​ មុខរបរ​ ថៅកែ​រថយន្ត​ មានទីលំនៅ​ឃុំ​/ស្រុក​កំពង់លាវ​ ខេត្ត​ព្រៃវែង​។

រថយន្ត​ដឹក​ដែក​មកពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​បាន​ចុះ​ចំណោត​ ​ មក​អូរត្រេះ​ ក៏រអិល​មក​ខាង​ស្ដាំ​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ ១នាក់​ឈ្មោះ​ យា​ ប៊ុនធឿន​ អ្នករួម​ដំណើរ​លើ​រថយន្ត​ រងរបួស​ជើង​ខាង​ស្ដាំ​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​។ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print