ភ្នំពេញៈបុរសម្នាក់បានរងរបួ សធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹ កទៅមន្ទីរពេទ្យភ្លាមៗខណះចេញពី ផឹកស៊ីវិញស្រវឹង បានជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅ កង់បីឥណ្ឌា ដែលកំពុងតែជិះឆ្លងកាត់ទទឹ ងផ្លូវ ។
ហេតុការណ៍នេះដែរបានកើតឡើងនៅ វេលាម៉ោង ៩យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ចំនុចផ្លូវ ព្រះនរោតម្ត កែងនិងផ្លូវ ៣៨០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើកកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ GS 0718 បានធ្វើដំណើរតាមផ្លូវ ៣៨០ ក្នុងទិសដៅ ពីលិចទៅកើត ខណះមកដល់ចំនុចកើតហេតុ បានឆ្លងកាត់ទទឹងផ្លូវ ហើយស្របពេលនោះដែរ ក៍ស្រាប់តែបុរសម្នាក់ទៀត បានជិះម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C 0249 បានធ្វើដំណើរតាមផ្លូវ ព្រះនរោតម្ត ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន បានជ្រុលទៅបុកនិង ម៉ូតូកង់បីឥណ្ឌា ដែលកំពុងតែជិះឆ្លងទទឹងផ្លូ វ ចំពាក់កណ្តាល ពេញទំហឹង បណ្តាលអោយ ម៉ូតូបាក់ខ្នង និងដាក់ជា ពីរកំណាត់ និងធ្វើអោយអ្នកបើកម៉ូតូ ដួលបោកក្បាលទៅថ្នល់ ហូរឈាមសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្គ្រោះបាន មកដឹកជនរងគ្រោះយកទៅសង្គ្រោះ នៅគ្លិនិចឯកជន ភ្លាមៗ។
ដោយឡែកខាងម៉ូតូកង់បីឥណ្ឌា រងការខូចខាតក្រពិត ចំហៀងខាងស្តាំ តែមិនមានគ្រោះថ្នាក់ដល់អ្ នកបើកម៉ូតូនោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ់ខណ្ឌបានចុះទៅកន្លែ ងកើតហេតុ រួចហើយក៍បានធ្វើការវាស់វែ ងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សារទុកនៅអធិការដ្ឋានខណ្ ឌចំការមនដើម្បីរងចាំធ្វើកា រដោះស្រាយ ៕សុខាសែនជ័យ