ចេញពីក្លឹបជិះម៉ូតូបុកឃឿនពុះចែកទ្រូងផ្លូវស្លាប់គូរស្នេហ៍មួយគូរ

ចែករំលែក៖

ភ្នំពេញ៖​ យុវជនគូរស្នេហ៍មួយគូរបានស្លាប់យ៉ាងអាណោចអាធម៍ខណះពួកគេជិះម៉ូតូឌុបគ្នាមកពីរាំលេងក្នុងក្លឹបវិញបំណងទៅផ្ទះដោយជិះក្នុងល្បឿនលឿនជ្រុលបុកឃឿនពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៨​ នៅចុះណុចមុខកងរាជអាវុធហត្ថរាជធានី​ តាមបណ្តោយផ្លូវវេងស្រេង​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ។
ជនរងគ្រោះទី១ឈ្មោះហាន់​ ណា​ ភេទស្រីអាយុ១៩​ ឆ្នាំ​ មុខរបរនៅផ្ទះ​ ស្នាក់នៅភូមិទួលពង្រ​សង្កាត់ចោមចៅទី១​ខណ្ឌពោធិ៍សែនជ័យ​  ទី២ឈ្មោះ ហាន់​ ហៃ​ ភេទប្រុសអាយុ២០ឆ្នាំ​ មុខរបរបុគ្គលិកចាក់សាំងនៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ មានស្រុកកំណើតនៅខេត្តកោះកុង។ ជិះម៉ូតូម៉ាកLast ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ1FO 7731 ។
តាមសាក្សីមិត្តភ័ក្រ្តជនរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុពួកគាត់មានគ្នា៤នាក់(ស្រី២នាក់)ជិះម៉ូតូ២គ្រឿង​បាននាំគ្នាទៅរាំលេងក្នុងក្លឹបរីវឡាញ​ ខណះរាំលេងចប់ក៏ជិះម៉ូតូឌុបគ្នាបំណងទៅផ្ទះវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតហើយបានបត់មកផ្លូវវេងស្រេងដោយក្នុងល្បឿនលឿនដោយសារផ្លូវមានស្ថានភាពកោងហើយមិនបន្ថយល្បឿនទើបជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវបណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម័។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំបងប្អូនមកទទួលសពយកទៅធ្វើបុណ្យតា​មប្រពៃណីចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅក្សាទុករងចាំសាច់ញាត្តិយកឯកសារ មកទទួលយកទៅវិញ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print