ខេត្តកណ្ដាល៖នៅល្ងាចថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តល បានសម្រេចចេញដីការឃុំខ្លួន បុរសម្នាក់បោកម៉ូតូមិត្តភក្ត្រ័ថាទៅទិញទឹកក្រូចកូកាកូឡា យកទៅបាត់
ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រំលោភលើទំនុកទុកចិត្ត” ដែលប្រព្រឹត្តនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៨ តាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី០៦(ប្រាំមួយ) ខែ ទៅ០៣(បី) ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន)រៀល ទៅ៦.០០០.០០០(ប្រាំមួយលាន)រៀល។
ជនត្រូវចោទមានឈ្មោះ ជា ប្រុសពៅ ភេទប្រុស អាយុ១៧ ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករស្ទូចផ្ទះ ទីលំនៅភូមិ កោះតូច ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ។
ចំណែកជនរងគ្រោះឈ្មោះលាង វិឆៃ ភេទប្រុស អាយុ២៦ ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករទីលំនៅ ភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។សំភារៈបាត់បង់
១-ម៉ូតូចំនួន០១គ្រឿងម៉ាកស៊ុយសូគីឡែត ឡេីង សេរីឆ្នាំ២០១៨(មិនទាន់ធ្វើស្លាកលេខ)
ព៌ណ ស លាយ លឿង។
សូមរំលឹកថា មុនពេលកើតហេតុជនសង្សយ័បានមកស៊ឺឈ្នួលស្ទូចផ្ទះនៅភូមិកោះកែវក្រោម រយៈពេលពីរថ្ងៃមកហើយ លុះដល់ យប់ ថ្ងៃទី២៧ មិថុនាជនរងគ្រោះនិងជនសង្សយ័ទើបតែស្គាល់គ្នារយៈពេលតែពីរម៉ោងដោយផឹកស្រាជាមួយគ្នានៅផ្ទះឈ្មោះផុន សឿន បន្ទាប់មកជនសង្ស័យបាន ខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថាទៅទិញទឹកក្រូចកូកាកូឡា ជនរងគ្រោះ ក៏បានឲ្យម៉ូតូទៅជនសង្សយ័ ។ពេលបានម៉ូតូ ក៏បានជិះម៉ូតូយកទៅបាត់តែម្តង ។
ថ្ងៃទី២ កក្ដដា ជនរងគ្រោះបានទួលព័ត៌មានថាជនសង្សយ័បានចូលផ្ទះនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល។ក៏បានទៅដល់ផ្ទះជនសង្ស័យ ឃេីញហេីយក៍បានប្តឹង នគរបាលប៉ុស្តិកោះឧកញ៉ាតី ហើយបាននាំខ្លួន ជនសង្សយ័ យកមកប្រគល់ឱ្យ នគរបាល អធិការដ្ឋាននគរបាលស្រុកល្វាឯមបន្តចាត់ការតាមនិតិវិធី ។
តាមការសាកសួរចម្លេីយជនសង្ស័យបា នសារភាពថាពិតជាបានយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយយកទៅដោះដូរគ្រឿងបញ្ចាំបានប្រាក់១៥០ដុល្លារនិងប្រាក់ ៦ម៉ឺនរៀលដើរស៊ីចាយ ។
លុះដល់ថ្ងៃទី២កក្ដដា ត្រូវបានជនម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានបោកម៉ូតូនេះយកទៅបន្ត បាត់ទៀត ៕ ឆ ដា