ចៅក្រមសម្រេចឃុំខ្លួន ជនសង្យ័បោកម៉ូតូមិត្តភក្ត្រ័ថាទៅទិញទឹកក្រូចកូកាកូឡា យកទៅបាត់ នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល៖នៅល្ងាចថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តល បានសម្រេចចេញដីការឃុំខ្លួន បុរសម្នាក់បោកម៉ូតូមិត្តភក្ត្រ័ថាទៅទិញទឹកក្រូចកូកាកូឡា យកទៅបាត់
ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រំលោភលើទំនុកទុកចិត្ត” ដែលប្រព្រឹត្តនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៨ តាមមាត្រា៣៩១​ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី០៦(ប្រាំមួយ) ខែ ទៅ០៣(បី) ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន)រៀល ទៅ៦.០០០.០០០(ប្រាំមួយលាន)រៀល។

ជនត្រូវចោទមានឈ្មោះ ជា ប្រុសពៅ ភេទប្រុស អាយុ១៧ ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករស្ទូចផ្ទះ ទីលំនៅភូមិ កោះតូច ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ។

ចំណែកជនរងគ្រោះឈ្មោះលាង វិឆៃ ភេទប្រុស អាយុ២៦ ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករទីលំនៅ ភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។សំភារៈបាត់បង់
១-ម៉ូតូចំនួន០១គ្រឿងម៉ាកស៊ុយសូគីឡែត ឡេីង សេរីឆ្នាំ២០១៨(មិនទាន់ធ្វើស្លាកលេខ)
ព៌ណ ស លាយ លឿង។

សូមរំលឹកថា មុនពេលកើតហេតុជនសង្សយ័បានមកស៊ឺឈ្នួលស្ទូចផ្ទះនៅភូមិកោះកែវក្រោម រយៈពេលពីរថ្ងៃមកហើយ លុះដល់ យប់ ថ្ងៃទី២៧ មិថុនាជនរងគ្រោះនិងជនសង្សយ័ទើបតែស្គាល់គ្នារយៈពេលតែពីរម៉ោងដោយផឹកស្រាជាមួយគ្នានៅផ្ទះឈ្មោះផុន សឿន បន្ទាប់មកជនសង្ស័យបាន ខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថាទៅទិញទឹកក្រូចកូកាកូឡា ជនរងគ្រោះ ក៏បានឲ្យម៉ូតូទៅជនសង្សយ័ ។ពេលបានម៉ូតូ ក៏បានជិះម៉ូតូយកទៅបាត់តែម្តង ។

ថ្ងៃទី២ កក្ដដា ជនរងគ្រោះបានទួលព័ត៌មានថាជនសង្សយ័បានចូលផ្ទះនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល។ក៏បានទៅដល់ផ្ទះជនសង្ស័យ ឃេីញហេីយក៍បានប្តឹង នគរបាលប៉ុស្តិកោះឧកញ៉ាតី ហើយបាននាំខ្លួន ជនសង្សយ័ យកមកប្រគល់ឱ្យ នគរបាល អធិការដ្ឋាននគរបាលស្រុកល្វាឯមបន្តចាត់ការតាមនិតិវិធី ។
តាមការសាកសួរចម្លេីយជនសង្ស័យបា នសារភាពថាពិតជាបានយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយយកទៅដោះដូរគ្រឿងបញ្ចាំបានប្រាក់១៥០ដុល្លារនិងប្រាក់ ៦ម៉ឺនរៀលដើរស៊ីចាយ ។

លុះដល់ថ្ងៃទី២កក្ដដា ត្រូវបានជនម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានបោកម៉ូតូនេះយកទៅបន្ត បាត់ទៀត ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print