ពិធីបើកការដ្ឋានស្ថាបនាផ្លូវ បេតុងឆ្អឹងដែក ចំនួន២ខ្សែ ប្រវែង ៧៩៦ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖  ផ្លូវចាក់ក្រាលបេតុងចំនួន២ខ្សែត្រូវបានបើកដារដ្ឋានស្ថាបនានៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នៅក្នុងបរិវេណ សាលាបឋមសិក្សា សំរោងកណ្តាល ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដោយមានការចូលរួមដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សា និងមន្ត្រីសាលាខណ្ឌព្រែកព្នៅទាំងអស់អញ្ជើញចូលរួមផងដែរ ។

20151117_082636

ក្នុងឳកាសនោះ លោកសុខ សម្បត្តិបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ផ្លូវបេតុងចំនួន២ខ្សែ ប្រវែង ៧៩៦ម៉ែត្រនេះ មានទទឹងប្រវែង ៦ម៉ែត្រនិងចាក់កម្រាស់ ០,១៥ម៉ែត្រ និងមានក្រាលឆ្អឹងដែក  ហើយមានដាក់បំពង់លូបង្ហូទឹក ស្ថាបនាឡើងដើម្បីបំពេញបំណងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំងអស់គ្នាប្រើប្រាស់ងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចការងាយស្រួលក្នុងការប្រមូល កសិផលដឹកជញ្ជូនទំនិញផ្សេងៗ ។

លោកសុខ សម្បត្តិបន្តថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកចំនួន២ខ្សែនេះត្រូវចំណាយថវិការសរុបអស់ ៧៤៥,១៤៧,០០០លានរៀល ហើយថវិការទាំងនោះបានមកពីមូលនិធិរបស់សាលាខណ្ឌ ព្រែកព្នៅ ហើយតទៅខាងមុខ លោកក៏មានគំរោងស្ថាបនាផ្លូវក្រាលបេតុងជាច្រើនខ្សែថែមទៀត ដើម្បីដាក់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ ។

លោកបន្តទៀតថា អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ នៅក្នុងរដ្ឋបាលខណ្ឌព្រែកព្នៅទាំងមូលបានស្ថាបនាផ្លូវរួចរាល់បានចំនួន ២១ខ្សែ ដែលមានប្រវែង ២៤.៤៦៩ម៉ែត្រក្នុងនោះមាន ១.ផ្លូវក្រាលខ្សាច់ភ្នំ និងក្រួសក្រហមមាន៥ខ្សែ ប្រវែង ១០.៧៣១ម៉ែត្រ ២.ផ្លូវក្រាលកៅស៊ូ ចំនួន១ខ្សែ ប្រវែង ២.៣៧៨ម៉ែត្រ ៣.ផ្លូវក្រាលបេតុង ចំនួន១៥ខ្សែ ប្រវែង ១២.៩៤២ម៉ែត្រ និងនៅមានសមិទ្ធផលផ្សេងៗជាច្រើនទៀតដូចជាការស្តា ស្រះទឹក និងការជីកអណ្តូងស្នប់ចែកជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិមួយចំនួនដែលខ្វះខាតប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងជួយបំពេញតម្រូវការដល់ប្រជាពលរដ្ឋតាមភូមិទៀតផង ។

ឆ្លៀតក្នុង ឳកាសនោះផងដែរ ក្នុងនាមរដ្ឋបាលខណ្ឌ ព្រែកព្នៅ សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះមគ្គុទេសភាពជាអ្នកដឹកនាំ ប្រកបដោយ កិតិ្តបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តបេសកម្ម មិនត្រឹមធ្វើអោយកម្ពុជាអាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពទូទាំងប្រទេសជូនប្រជាពលរដ្ឋផងដែរ ។

​មន្ទាប់ពីប្រកាសបិទកម្មវិធីរួចមក លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលបានអញ្ជើញទៅចូលបុណ្យសពប្រជាពលរដ្ឋ២គ្រួសារដែលមានទុក្ខក្រៀមក្រំ ដោយមានក្រុមគ្រូសារស្លាប់បាត់បង់សមាជិក ដោយគ្រួសារសពនីមួយៗទទួលបានប្រាក់ចំនួន៣០ម៉ឺនរៀលក្នុងនោះក្រុមហ៊ុន CCES .Coltd ជួយក្នុងមួយគ្រួសារ១០ម៉ឺនផងដែរ ហើយក្រុមហ៊ុនសន្យាថានិងធ្វើយ៉ាងយូរបំផុតក្នុងរយៈពេលមួយខែកន្លះទៅ២ខែត្រូវរួចរាល់ជាស្ថាពរ ៕

20151117_084109 20151117_084059 20151117_082729 20151117_082717 20151117_092740 20151117_092250 20151117_092230 20151117_092558 20151117_092334 20151117_093231

...

ដោយ​​​​​​​​​​​​​​​​​​​​៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print