ក្មេងស្ទាវបើកម៉ូតូ២គ្រឿងប្រដេញគ្នា​មួយគ្រឿង បុករថយន្ត​ មួយគ្រឿងបុកមាត់លូរបួស២នាក់

ចែករំលែក៖

ភ្នំពេញ:​ យុវជនបីនាក់ជិះម៉ូតូ២គ្រឿងប្រដេញគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តមួយគ្រឿង ចំកង់ក្រោយនៃរថយន្តបណ្ដាលអោយបាក់កម៉ូតូត្រឡប់ក្រោយ​ និង​ មួយ​គ្រឿង​ទៀត​ជ្រុល​ទៅបុកមាត់លូ​ រងរបួសស្រាល។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលយកាលពីម៉ោង ៩ព្រឹក ថ្ងៃអាទិត្រ ១១រោច​ ខែបថមាសាឍ​ ឆ្នាំច​ សំរឹទ្ធស័ក​ ពស​២៥៦២ត្រូវ​និង​ថ្ងៃ​ទី០៨ ខែកក្ដដា ឆ្នាំ២០១៨​ចំណុចផ្លូវបែកជាបួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤​កែងផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​ ។

បើតាមសម្តីសន្តិសុខដែលយាមនៅមុខផ្ទះប្រជាពលរដ្ឋបានប្រាប់អោយដឹងថានៅមុខពេលកើតហេតុគឺមានយុវជនបីនាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាក់​ ហុងដាសេ១២៥​ ពណ៍ខ្មៅ​ សេរីឆ្នាំ២០១៥​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CS-1459​ និង​ មួយគ្រឿងទៀត ស៊ុយស៊ូគីនិច​ ពណ៍ស​ សេរីឆ្នាំ២០១៥​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FG-3811​ ដោយម៉ូតូទាំង២គ្រឿងជិះប្រដេញគ្នា​ ក្នុងល្បឿនយ៉ាងលឿន​ ធ្វើដំណើតាមបណ្ដោយផ្លូវលេខ២១៤​ ក្នុងទិសដៅពីលិចទៅកើត​ ខណះមកដល់ចំណុចកើតហេតុម៉ូតូហុងដាសេ១២៥​ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក​ ហ៉ីយ៉ាន់ ដាយ​ ពណ៍ទឹកសមុទ្រ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2S-6418​ ដែលធ្វើដំណើតាមបណ្ដោយផ្លូវលេខ ៥១​ចំកង់ក្រោយពេញទំហឹងបណ្ដាលអោយរងរបួសស្រាល់ និង​ បាក់កម៉ូតូត្រឡប់ក្រោយ​ ចំណែកម៉ូតូមួយគ្រឿងទៀតបានគេចរថយន្តផុតបានជ្រុលទៅបុកមាត់លូបណ្ដាលអោយម៉ូតូខូចខាតផ្នែកខាងមុខ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរវាស់វែងខណ្ឌបានប្រាប់អោយដឹងថាក្រោយពីទទួលព័ត៌ មានថាមានករណីគ្រោះថ្នាក់ចរាចរនៅចំណុចផ្លុវកេខ៥១​ កែងផ្លូវលេខ៥១​ លោកបានចុះមកកន្លែងកើតហេតុសម្របសម្រួលភាគីទាំងសងខាង​ ដោយម្ចាស់រថយន្តរងគ្រោះបានចេញថ្លៃខូចខាតទៅម្ចាស់ម៉ូតូហុងដាសេ១២៥​ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print