ភ្នំពេញ: យុវជនបីនាក់ជិះម៉ូតូ២គ្រឿងប្រដេញគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តមួយគ្រឿង ចំកង់ក្រោយនៃរថយន្តបណ្ដាលអោយបាក់កម៉ូតូត្រឡប់ក្រោយ និង មួយគ្រឿងទៀតជ្រុលទៅបុកមាត់លូ រងរបួសស្រាល។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលយកាលពីម៉ោង ៩ព្រឹក ថ្ងៃអាទិត្រ ១១រោច ខែបថមាសាឍ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ត្រូវនិងថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០១៨ចំណុចផ្លូវបែកជាបួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤កែងផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
បើតាមសម្តីសន្តិសុខដែលយាមនៅមុខផ្ទះប្រជាពលរដ្ឋបានប្រាប់អោយដឹងថានៅមុខពេលកើតហេតុគឺមានយុវជនបីនាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាក់ ហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CS-1459 និង មួយគ្រឿងទៀត ស៊ុយស៊ូគីនិច ពណ៍ស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FG-3811 ដោយម៉ូតូទាំង២គ្រឿងជិះប្រដេញគ្នា ក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុម៉ូតូហុងដាសេ១២៥ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក ហ៉ីយ៉ាន់ ដាយ ពណ៍ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2S-6418 ដែលធ្វើដំណើតាមបណ្ដោយផ្លូវលេខ ៥១ចំកង់ក្រោយពេញទំហឹងបណ្ដាលអោយរងរបួសស្រាល់ និង បាក់កម៉ូតូត្រឡប់ក្រោយ ចំណែកម៉ូតូមួយគ្រឿងទៀតបានគេចរថយន្តផុតបានជ្រុលទៅបុកមាត់លូបណ្ដាលអោយម៉ូតូខូចខាតផ្នែកខាងមុខ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរវាស់វែងខណ្ឌបានប្រាប់អោយដឹងថាក្រោយពីទទួលព័ត៌ មានថាមានករណីគ្រោះថ្នាក់ចរាចរនៅចំណុចផ្លុវកេខ៥១ កែងផ្លូវលេខ៥១ លោកបានចុះមកកន្លែងកើតហេតុសម្របសម្រួលភាគីទាំងសងខាង ដោយម្ចាស់រថយន្តរងគ្រោះបានចេញថ្លៃខូចខាតទៅម្ចាស់ម៉ូតូហុងដាសេ១២៥ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ជ្រោយពេជ្រ