ដួលសន្លប់កម្មករដេរស្បែកជើង ប៊ុន តឺស ប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ

ចែករំលែក៖

ខេត្ត​តាកែវ ៖ កម្មកររោងចក្រដេរស្បែកជើង ប៊ុន តឺស ប្រមាណ៣០០​នាក់​បានដួលសន្លប់ ជាបន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី៩​កក្កដានេះ​ ស្ថិត​ក្នុង​ភូមិ​ខ្លា​គ្រ​ហឹម​ឃុំតា​ភេម ស្រុកត្រាំ​កក់ ខេត្ត​តាកែវ​ ។ ការ​ដួលសន្លប់នេះត្រូវបានគេអះអាងថា ផ្តើមឡើងពី​កម្មការិនី​ម្នាក់ នៅផ្នែក ស្រេះឡេវ​ ដៃចូលក្នុងម៉ាស៊ីនស្រែកឡើងបង្កឲ្យភ្ញាក់ផ្អើលដល់កម្មការីនីផ្សេងៗទៀត​ភ័យ ស្លន់ស្លោរហូតដល់សន្លប់ ។

លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានប្រាប់ថា «ពិតជាមានកម្មករ-កម្ម​ការិនីរោងចក្រដេរស្បែកជើង ប៊ុន តឺស ជាង២០០នាក់ បានដួលសន្លប់ជាប់បន្តបន្ទាប់ នៅ ព្រឹកថ្ងៃចន្ទទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ» ។

លោកបញ្ជាក់ថា ករណីនេះផ្តើមចេញពីកម្មការិនីម្នាក់ បានគាបដៃជាមួយម៉ាស៊ីដេរ ហើយ បានស្រែកបន្លឺឡើង ស្រាប់តែកម្មករផ្សេងទៀតឃើញ ភ័យរន្ធត់បណ្តាលឲ្យដួលសន្លប់ជា​បន្ត​បន្ទាប់តែម្តង ។

លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវបានដឹងថា «ការដួលសន្លប់របស់កម្មករ បន្ទាប់ពីកើតមានកម្មករម្នាក់​ធ្វើការមានរបួសត្រូវចំដៃបែក​ឈាម ក៏បណ្ដាលកម្មកដទៃភ័យស្លន់ស្លោរដួលសន្លប់ជាបន្តបន្ទាប់» ។

លោកថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ខាងជំនាញពាក់ព័ន្ធបានចាត់បញ្ជូនជន រងគ្រោះដែលដួលសន្លប់ទៅកាន់​មន្ទីរ​ពេទ្យ និងមណ្ឌលសុខភាព ដើម្បីសង្គ្រោះអស់ ហើយដែរ ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print