ផ្សព្វផ្សាយអនុសាសន៍១១ចំណុចរបស់សម្តេច តេជោ សែនជូនកងទ័ពជេីងទឹក  

ចែករំលែក៖

ភ្នំពេញ: លោកស្រីដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារ ជាតិនិងជាប្រធានក្រុមការងារ យែនឌ័រ លេីកឡេីងថា: ក្នុងបរិបទបច្ចុប្បន្នរាជរដ្ឋាភិបាលកំណត់គោលនយោបាយ ដឹកនាំ និងគិតគូរ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស ។ ក្នងនោះកងកម្លាំងប្រដាប់អាវុធ និយាយរួមនិងដោយឡែក កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ត្រូវបានយកចិត្តទុកដាក់ ។        ជាក់ស្តែងក្នុងឆ្នាំ ២០១៨ រាជរដ្ឋាភិបាល  លេីកកម្ពស់កម្រិត ជីវភាពរស់នៅ របស់យោធិន ក្នុង (ខ.ភ.ម)ទទួលបា្រក់បៀវត្សចាប់ពី ១ លានរៀលឡេីងទៅ ធ្វេីឱយជីវភាព រស់នៅរបស់ពួកគាត់កាន់តែប្រសេីរឡេីង ។

នេះជាការលេីកឡេីងរបស់ លោកស្រី ដាំ ដារីនី ក្នុងពិធីផ្សព្វ ផ្សាយអនុសាសន៍ ១១ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ជូនកងទ័ពជេីងទឹក នាថ្ងៃចន្ទ១២ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស. ២៥៦ ២ ត្រូវនិងថ្ងៃទី ៩ ខែកក្ត្កដា ឆ្នាំ ២០១៨ នៅបព្ជាាការដ្ឋាន កងទ័ពជេីងទឹក (ជ្រោយចង្វា) ។                                      បន្ទាប់ពីលោកស្រី ឧត្តមនាវីត្រី ផូ ផាន់សូដានី ស្នងការរង ស្នងការដ្ឋាន ភស្តុភារនិងជាប្រធានក្រុមយេនឌ័រ កងទ័ពជេីងទឹក អានរបាយការណ៍ សង្ខេបស្តីពីវឌ្ឍនភាព នៃការអនុវត្តការ ងារ របស់ក្រុមការងារ ក្រុមយេនឌ័រ  កងទ័ពជេីងទឹករួចមក លោកជំទាវ ដាំ ដារីនី  បន្តទៀតថា: ដោយបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោនិងសម្តេចពិជ័យសេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ក្នុងការលេីកកម្ពស់សមត្ថភាពយែនឌ័រ ក្រុមការងារ បានរៀបចំ សៀវភៅផែនការយុទ្ធសាស្ត្របព្ច្រាាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ២០១៨ -២០២០ កំណត់មុខ សញ្ញា យុទ្ធសាស្រ្ត យុទ្ធវិធីក្នុងការងារបស់ស្ត្រីបំរេីវិស័យការពារជាតិ ។ ជាលទ្ធផលឃេីញថាស្ត្រី (ខ.ភ.ម)មានការរីកចម្រេីនគួរឱយកត់សម្គាល់ ទាំងការសិក្សាជំនាញ ហ្វឹកហ្វឺន ពង្រឹងសមត្ភភាព បំពេញការងារក្នុងនិងប្រទេស ទាំងឋានន្តរសក្តិនិងតួនាទី ។   ទាក់ទងនិងការបោះឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រនិតិកាលទី ៦ លោកជំទាវអំពាវនាវដល់នាយនាវី នាយនាវីរង ពលនាវិកអព្ជេាីញចូលរួម បោះឆ្នោតនាថ្ងៃទី ២៩ ខែកក្តដា  ឱយបានគ្រប់ៗ គ្នាបំពេញតួនាទីជាពលរដ្ឋល្អ ថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។                                                              ក្នុងឱកាសនោះ គណអធិបតី ប្រគល់សៀវភៅផែន ការយុទ្ធសាស្ត្របព្ច្រាាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ២០១៨ -២០២០ និងវត្ថុអនុស្សាវរីយ៍ ដល់ តំណាងឱយនារីកងទ័ពជេីងទឹកផងដែរ ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print