ប៉ូលិសហ្វីលីពីនបានប្រកាសឲ្យដឹងថា ក្រុមជំនាញកំពុងតែស្រាវជ្រាវករណីធ្វើឃាត អភិ បាលរងទីក្រុង Trece Martires ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល ។
គួរបញ្ជាក់ថា នេះជាការបាញ់សម្លាប់មនុស្សជាន់ខ្ពស់ទី៣ហើយ នៅហ្វីលីពីងក្នុងរយៈពេលខ្លី។ សប្តាហ៍កន្លងមកមានមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសនេះ៣រូបរងការបាញ់សម្លាប់។
លោក Alexander Lubigan អភិបាលរងក្រុង Trece Martires ត្រូវបានខ្មាន់កាំភ្លើងជិះរថយន្ត SUV បាញ់សមា្លប់ ពេលកំពុងធ្វើដំណើរ នៅតាមផ្លូវ។ ក្រៅពីនេះ អ្នកបើកបរក៏ដូចជា អង្គរក្សរបស់លោក Lubigan ក៏ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ផងដែរ។ ការបាញ់ប្រហារកើតឡើង នៅវេលាម៉ោង១៥ថ្ងៃទី៨ខែកក្កដា នៅមុខក្លោងទ្វា មន្ទីពេទ្យកូរ៉េ លើដងផ្លូវ Indang ។
លោកEdward Carranza មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា កម្លាំងប៉ូលិសកំពុងតែបើកការស្រាវជ្រាវ ស្វែងរក ជនដៃដល់។ ការធ្វើឃាត អភិបាលក្រុង រង ខាងលើ កើតឡើង មិនដល់មួយសប្តាហ៍ផង ដែលមានអភិបាលក្រុង ២រូបរងការបាញ់សម្លាប់ នៅហ្វីលីពីន ។
កាលពីថ្ងៃទី ២ខែកក្កដា លោក Antonio Halili អាយុ៧២ឆ្នាំ ជាអភិបាល ក្រុង Tanauan ភាគខងត្បូង ទីក្រុងម៉ានីលរងការបាញ់សម្លាប់ ពេលកំពុងតែគោរពទង់ជាតិ។មួយថ្ងៃក្រោយមកលោក Ferdinad Bote អាយុ៥៧ឆ្នាំ ជាអភីបាលខេត្ត Nueva Eicja ក៏រងការបាញ់សម្លាប់ ដោយខ្មាន់កាំភ្លើអជិះម៉ូតូបាញ់ប្រហារលោក ពេលកំពុងធ្វើដំណើរតាមរថយន្ត។
សកម្មភាពបាញ់សម្លាប់មន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាបង្ករក្តីបារម្ភយ៉ាងខ្លាំង ដល់សុវត្ថភាព មន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅទូទាំងប្រទេស។ តំបន់ដែលមានក្រុមជួញដូរគ្រឿងញៀនច្រើន នៅក្នុងប្រទេសនេះគឺកាន់តែមានគ្រោះថ្នាក់ដោយ ក្រុមជួញដូរគ្រឿងញៀនអាចសម្លាប់មន្ត្រីណាដែល អនុវត្តតឹងតែងដល់ សង្គ្រាមប្រឆាំងគ្រឿង ញៀន របស់ប្រធានាធិបតី៕