ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីជួបគ្រោះថ្នាក់ចរា ចរណ៍រងរបួសបាក់ជើងម្ខាង ដោយគ្មានលទ្ធភាពគ្មានលុយព្យាបាល សង្ងំដេកឈឺម្នាក់ឯងអស់មួយសប្តាហ៍ អាការៈកាន់តែឈឺធ្ងន់ទៅពលរដ្ឋ អ្នកក្បែរខាងឃើញសភាពមិនស្រួលពលរដ្ឋជួយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១២ និង៣៥នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែន ជ័យ ។
ជនរងគ្រោះឈ្មោះ ម៉ាន់ សារភេទប្រុស អាយុ ៣២ឆ្នាំស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
តាមពលរដ្ឋរស់នៅក្បែរខាងបានឲ្យដឹងថា ជនរងគ្រោះមួយសប្តាហ៍ទៅហើយក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារស្ថានភាពក្រីក្រ គ្មានលទ្ធភាពទៅរកសេវាពេទ្យ សុខចិត្តសង្ងំដេកថ្ងួចថ្ងូរម្នាក់ឯងអស់រយៈពេល៧ថ្ងៃ អាការៈកាន់តែខ្លាំងឡើង ទើបដឹងដល់ពលរដ្ឋក្បែរខាងជួយសម្រួលឲ្យស្នាក់អាស្រ័យយើយហៅរថយន្តរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ៕សុខាសែន ជ័យ
...