កូនប្រុសអកតញូ មកពីផឹកសុីស្រវឹងកាប់ឪពុកបង្កើតក្បែរស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែក្សិនក្សៃជីវិត ដោយសារផ្លែកាំបិតនៃកណ្ដាប់ដៃរបស់កូនប្រុសរមឹសគុណម្នាក់ នៅគ្រាដែលទំនាស់ពាក្យសម្ដីបន្តិចបន្តួច ពេលលោកកូនរូបនោះគាត់ត្រឡប់មកពីផឹកសុីស្រវឹងជោគជាំពីខាងក្រៅផ្ទះ។

ហេតុការណ៍អំពើហឹង្សាក្នុងសហព័ន្ធខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃអាទិត្យ ១១រោច ខែបឋមា សាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចអណ្ដូងច្រុះ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

របាយការណ៍នគរបាលស្រុកភ្នំក្រវាញសរសេរថា ជនរងរបួសឈាមស្រោចខ្លួន(ធ្ងន់)ឈ្មោះ ងួន គិត ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បុរសវ័យចំណាស់មានស្នាមរបួសដាច់រយាស់សាច់សង្ស័យដោយវត្ថុរឹងមុតចំនួន ០៤កន្លែង ចំផ្ងាស ០១កន្លែង ចំចិញើមខាងឆ្វេង ០១កន្លែង ចំថ្ពាល់ខាងឆ្វេង ០១កន្លែង និងចំសៀតផ្កាខាងឆ្វេង ០១កន្លែងទៀត ហើយបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។

ក្នុងរបាយការណ៍ដដែលនោះបន្តទៀតថា ចំពោះលោកកូនរមឹសគុណដែលផឹកសុីស្រវឹងជោគជាំនៅក្រៅផ្ទះ ហើយឈានដល់បង្កអំពើហឹង្សាក្នុងសហព័ន្ធ(កាប់ឪពុកបង្កើត)ឈ្មោះ គិត តាលី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ហើយអាជ្ញាធរមានសមត្តកិច្ចនគរបាលមូលដ្ឋាន បាននាំយកមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print